បង្ហាញការយល់ព្រមលើបទឈប់បា.ញ់ តែអ៊ីស្រាអែល នៅឆ្លៀតទម្លាក់គ្រា.ប់សម្លា.ប់មនុស្សជិត៥០នាក់ទៀតនៅលីបង់
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់ បានរាយការណ៍ថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ ទោះបីជាការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ នៅតែបន្តកើតមាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៧នាក់ក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ែល បាគី (Esmaeil Baghaei) បានថ្កោលទោសចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដោយលើកឡើងថា ការបន្តបង្កសង្គ្រាមរបស់អ៊ីស្រាអែល នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ លើសពីនេះ ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់ផងដែរថា ជំនួបដែលបានគ្រោងទុករវាងអ៊ីរ៉ង់ និងអាម៉េរិកនៅប្រទេសស្វីស ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនេះ ត្រូវបានពន្យារពេលហើយ ហើយភាគីទាំង២អាចនឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានអះអាងថា ៖«អ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងនេះដោយសារតែភាពអស់សង្ឃឹម ហើយរដ្ឋធានីតេហេរ៉ងនឹងមិនទទួលបានលុយសូម្បីតែមួយកាក់»៕

លោក អេសម៉ែល បាគី 
លោក អេសម៉ែល បាគី 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត