វិបត្តិជំងឺអេបូឡានៅកុងហ្គោ៖ មនុស្ស៣០នាក់ស្លា.ប់ក្នុងជំរំភៀសខ្លួន ខណៈកង្វះជំនួយអនាម័យធ្វើឱ្យមេរោគឆ្លងលឿន
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីគីនស្ហាសា៖ ការផ្ទុះវីរុសអេបូឡា (Ebola) នៅក្នុងជំរំជនភៀសខ្លួន គីហ្គុនហ្សេ (Kigonze) ក្នុងទីក្រុងប៊ូនៀរ (Bunia) ភាគឦសាននៃប្រទេសកុងហ្គោ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានអ្នកស្លាប់ក្នុងអត្រាមិនធ្លាប់មានពីមុនមក។

ចាប់តាំងពីដើមខែឧសភាមក មនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់នៅក្នុងជំរំគីហ្គុនហ្សេដែលមានប្រជាជនរស់នៅជាង១៥០០០នាក់។ ក្នុងសប្តាហ៍នេះតែមួយ មានសាកសពចំនួន១០នាក់ត្រូវបានបូជា។ អ្នកស្លាប់ទាំងអស់ រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារ សុទ្ធតែមានរោគសញ្ញាឈឺក្បាល គ្រុនក្ដៅខ្លាំង និងក្អួត ដែលជារោគសញ្ញាគន្លឹះនៃវីរុសអេបូឡា។

មន្ត្រីពាក់ព័ន្ធ និងអង្គការសង្គ្រោះការីតាស់ (Caritas) បានបញ្ជាក់ថា ក្រុមគ្រួសារអ្នកជំងឺ និងក្រុមគ្រួសារអ្នកស្លាប់ បានបដិសេធដាច់ខាតមិនឱ្យគ្រូពេទ្យពិនិត្យ ឬធ្វើតែស្តរកមេរោគឡើយ ដោយសារការមិនទុកចិត្ត។ ការមិនសហការនេះ បង្កការភ័យខ្លាចថា វីរុសអេបូឡាកំពុងឆ្លងរាលដាលឆ្លងដោយមិនដឹងខ្លួន ក្នុងចំណោមជនភៀសខ្លួនជិត ៥លាននាក់នៅភាគខាងកើតកុងហ្គោ។ ទោះជាយ៉ាងណា បច្ចុប្បន្ន ក្រុមសុខាភិបាលទើបតែទទួលបានសំណាកពីជនរងគ្រោះ៥នាក់ចុងក្រោយដើម្បីយកទៅពិនិត្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត