នគរបាលថៃ៦នាក់ រងរបួ.សក្នុងហេតុកាណ៍បំផ្ទុះគ្រា.ប់បែ.កនៅខេត្តភាគខាងត្បូង
ហៀប ស៊ីថេត
6 ម៉ោងមុន

ប្រទេសថៃ៖ នគរបាលចល័តការពារព្រំដែនថៃចំនួន៦នាក់ បានរងរបួស ដោយក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីក្រុមមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះគ្រាប់បែកកែច្នៃនៅនៅក្បែរដងផ្លូវក្នុងខេត្តយ៉ាឡា នាព្រឹកថ្ងៃសុក្រទី១៩ ខែមិថុនានេះ។

ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើក្រុមនគរបាលចល័តការពារព្រំដែន ដែលកំពុងបំពេញបេសកកម្ម«ការពារសុវត្ថិភាពជូនលោកគ្រូ-អ្នកគ្រូ» នៅក្នុងស្រុកថាន់តូ (Than To) ខេត្តយ៉ាឡា។ ក្រោយកើតហេតុ ជនរងគ្រោះ ដែលជានគរបាលទាំង៦រូបនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យក្នុងតំបន់។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់នៅកន្លែងកើតហេតុ ដើម្បីស្វែងរកមុខសញ្ញានៅពីក្រោយខ្នងនៃការវាយប្រហារនេះ។ យ៉ាងណា ទំហំនៃការខូចខាត និងមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស្រាវជ្រាវបន្ត។ គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងនៃប្រទេសថៃតែងតែរងការបំផ្ទុះ និងការវាយប្រហារដូចភ្លៀងរលឹម ប៉ុន្តែថៃបានត្រឹមតែស្រាវ និងបើកការស៊ើបអង្កេត ដើម្បីលួងចិត្តប្រជាជនតែប៉ុណ្ណោះ ទាំងដែលគ្មានដំណឹងអ្វីអំពីក្រុមវាយប្រហារទាំងនោះម្ដងណាឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត