មន្រ្តីជំនាញចាប់រថយន្តធុនធំ៧គ្រឿងទៀត ដែលដឹកលើសទម្ងន់នៅខេត្តក្រចេះ
S
Sreyleak Yith
5 ម៉ោងមុន

ខេត្តក្រចេះ ៖ ក្រុមមន្រ្តីជំនាញ សហការជាមួយស្ថានីយជញ្ជីងកាំពី និងស្ថានីយជញ្ជីងមានជ័យ ខេត្តក្រចេះ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញចំនួន៧គ្រឿង។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧មិថុនា។

ក្រសួងសាធារណការ គូសបញ្ជាក់ថា យានយន្ត៧គ្រឿងនោះដឹកលើសទម្ងន់ចន្លោះពី ១៩តោន ដល់២៦តោន។ ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ ក៏ដូចជាចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ក្រសួងសាធារណការ ក្រើនរំឮកដល់អ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ត្រូវចូលរួមគោរពច្បាប់។

គួរជ្រាបថា កាលពីថ្ងៃទី១៣មិថុនាកន្លងទៅ ក្រុមការងារជញ្ជីងចល័ត សហការជាមួយមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងឃាត់រថយន្តធុនធំចំនួន៣គ្រឿង ដែលដឹកលើសទម្ងន់កំណត់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត