អង្គការប្រាសាទពិភពលោក និងស្ថាប័នជំនាញកម្ពុជា រួមគ្នាជួសជុលប្រាសាទតាសោម
S
Sreyleak Yith
5 ម៉ោងមុន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិសំណង់ប្រាសាទពិភពលោក (WMF) សហការគ្នាជួសជុសប្រាសាទតាសោមនៅតាមផ្នែកមួយចំនួនដែលខូចខាតខ្លាំង។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៨មិថុនា។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ការសហការគ្នាធ្វើកិច្ចការងារនេះ ដើម្បីថែរក្សាការពារប្រាសាទឱ្យនៅមានសម្រស់ និងសភាពដើម។ ប្រាសាទតាសោម ក៏ស្ថិតក្នុងរមណីយដ្ឋានអង្គរដែរ។ ប្រាសាទនេះ កសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧។ 

ប្រាសាទតាសោម សាងសង់ពីថ្មភក់ និងថ្មបាយក្រៀម មានកំពែងខណ្ឌដាច់ពីគ្នា ចំនួន២ជាន់ និងមានខ្លោងទ្វារចេញចូលចំនួនពីរ (ទិសខាងកើត និងទិសខាងលិច)។ ចំណុចលេចធ្លោ នោះគឺ ខ្លោងទ្វារនីមួយៗមានព្រហ្មមុខបួនធំៗ និងត្រូវបានលម្អទៅដោយក្បូរក្បាច់រចនាយ៉ាងប្រណីតល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត