ប្រធានាធិបតីចិនចាត់រដ្ឋមន្រ្តីការបរទេស ឱ្យទៅចូលគាល់ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតា
Mao Sopha
13 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចាត់លោក វ៉ាង យី ជារដ្ឋមន្រ្តីការបរទេស ឱ្យទៅចូលគាល់ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សារព័ត៌មានចិន បានផ្សព្វផ្សាយពីសវនាការនេះ។ 

ព្រះមហាក្សត្រកម្ពុជា​ ទ្រង់មានសវនាការជាមួយលោក ស៊ី ជីនពីង ពេលលោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីមេសា ឆ្នាំ២០២៥។ 
ព្រះមហាក្សត្រកម្ពុជា​ ទ្រង់មានសវនាការជាមួយលោក ស៊ី ជីនពីង ពេលលោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីមេសា ឆ្នាំ២០២៥។ 

បើតាមសារព័ត៌មានចិន លោក វ៉ាង យី ទូលព្រះមហាក្សកម្ពុជាថា ចិន មានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ច្រើនលើសលប់ដល់ប្រជាជនប្រទេសទាំង២។ ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលទៅកាន់រដ្ឋមន្រ្តីការបរទេសចិនវិញថា៖«មិនថាពិភពលោក ប្រែប្រួលទៅជាយ៉ាងណានោះទេ កម្ពុជានៅតែជាមិត្តជិតស្និទ្ធរបស់ចិន»

លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ 
លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ 

ការចូលគាល់របស់រដ្ឋមន្រ្តីការបរទេសចិននាពេលនេះ កើតឡើងក្រោយព្រះមហាក្សត្រកម្ពុជា ទ្រង់ទើបនឹងទទួលការព្យាបាលព្រះរោគដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យចំណានៗរបស់ចិន។ ព្រះមហាបពិត្រ និងព្រះវររាជមាតា ទ្រង់នៅបន្តគង់ប្រថាប់ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីតាមដាន និងពិនិត្យព្រះរាជសុខភាពបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត