អាជ្ញាធរបង្ក្រាបជនបរទេស១៦៩នាក់ពាក់ព័ន្ធអនឡាញស្កេមនៅក្រុងបាវិត ក្នុងនោះ មាន២នាក់ត្រូវប៉ូលិសអន្តរជាតិតាមចាប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានជនបរទេសប្រុសស្រី១៦៩នាក់ ត្រូវអាជ្ញាធរឆ្មក់ចាប់ក្នុងកាស៊ីណូ ហ្គោដ ឡាក់ នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦...។

កងកម្លាំងពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងនាយកដ្ឋានចារកម្ម បានឡោមព័ន្ធទីតាំងខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

ជាលទ្ធផល ក្រុមការងារចម្រុះ បានរកឃើញជនបរទេសសរុប១៦៩នាក់ (ស្រី៥៦នាក់) ក្នុងនោះ មានជនជាតិកូរ៉េ២នាក់ ត្រូវស្ថាប័នប៉ូលិសអន្តរជាតិ ឬអាំងទែរប៉ូល (Interpol) ចេញសេចក្តីប្រកាសក្រហម (ឬនិវេទន៍ក្រហម) តាមចាប់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យទាំងនោះ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


