សមត្ថកិច្ចឆ្មក់បង្ក្រាបឃ្លាំងស្តុកទំនិញនៅក្រុងតាខ្មៅ រកឃើញផលិតផលថៃជិត១តោន
ហាក់ អ៊ីឌី
18 ម៉ោងមុន

ខេត្តកណ្ដាល​៖ ប្រហិត និងទំនិញ​១៨មុខដែលលួចនាំចូលពីប្រទេសថៃ ត្រូវអាជ្ញាធរចម្រុះឆ្មក់បង្ក្រាប នឹងរឹបអូសបាននៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៦ .....។ 

នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តកណ្ដាល និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បើកការឆ្មក់បង្រ្កាបទីតាំងខាងលើ ហើយរកឃើញផលិតផល និងប្រហិតដែលបាននាំចូលពីប្រទេសថៃចំនួន១៨មុខដែលមានមានទម្ងន់ប្រមាណ៧៧៩គីឡូក្រាម ហើយត្រូវបានមន្ត្រីជំនាញដកហូតមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ ។ 

បច្ចុប្បន្ន ម្ចាស់ទីតាំងឈ្មោះ ឯក​ សីណាក​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវសមត្ថកិច្ចនាំខ្លួន​មកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ និងស្វែងរកដើម្បីស្វែងរកប្រភពផ្គត់ផ្គងផលិតផលទាំងអស់នោះផងដែរ។ រីឯឃ្លាំងស្តុកទំនិញនោះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាលសម្រេចបិទជាបណ្ដោះអាសន្ន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត