តើថៃ ជាសម្បុកមេខ្លោងឧក្រិដ្ឋ.ជនជួញដូរមនុស្សឬ?
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីបាងកក៖ ថៃ ជាសម្បុកមេខ្លោងឧក្រិដ្ឋជនជួញដូរមនុស្សយ៉ាងសកម្មបំផុត ដោយប្រព័ន្ធសន្តិសុខថៃហាក់មានភាពធូររលុងខ្លាំង និងបើកដៃឱ្យមេខ្លោងឧក្រិដ្ឋជនជួញដូរមនុស្សឆ្លងដែនចេញចូលតាមតែអំពើចិត្ត។ មន្ត្រីនគរបាលបង្ក្រាបបទល្មើស (CSD) និងការិយាល័យអន្តោប្រវេសន៍ បានឡោមព័ទ្ធ និងឃាត់ខ្លួនបុរសជនជាតិចិនវ័យ៤០ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា ហ្កៅ (Gao) នៅខាងក្រៅបន្ទប់សណ្ឋាគារ ក្នុងរាធានីបាងកក។

អាជ្ញាធរថ្លែងថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាសំខាន់។ នៅក្នុងប្រទេសចិន ឧក្រិដ្ឋជនរូបនេះត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្សអន្តរជាតិ។ បច្ចុប្បន្ន ទិដ្ឋាការរបស់ឧក្រិដ្ឋជនរូបនេះ ត្រូវបានលុបចោល ហើយនឹងត្រូវធ្វើបត្យាប័នត្រឡប់ទៅកាត់ទោសនៅក្នុងប្រទេសចិនវិញ។ ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងដិតដល់ពីសំណាក់នគរបាលចិន ទៅលើបណ្តាញឧក្រិដ្ឋកម្មរៀបចំចាត់តាំង ដែលលួចរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន។

ឧក្រិដ្ឋជន ហ្កៅ (Gao)
ឧក្រិដ្ឋជន ហ្កៅ (Gao)

ចាប់តាំងពីឆ្នាំ២០២៤ ក្រុមបណ្តាញឧក្រិដ្ឋជនឈ្មោះ ហ្កៅ ត្រូវបានចោទប្រកាន់ថា បានលួចរត់ពន្ធស្ត្រីជនជាតិមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ២០នាក់ចូលទៅក្នុងប្រទេសចិន ហើយថែមទាមងសម្របសម្រួលការធ្វើដំណើរឱ្យបុរសជនជាតិចិនយ៉ាងហោចណាស់ ២០នាក់ ទៅកាន់ទីក្រុងយ៉ាំងហ្កោន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងសកម្មភាពផ្គូផ្គងរៀបការខុសច្បាប់។ យោងតាមក្រុមអ្នកស៊ើបអង្កេត ក្រុមឧក្រិដ្ឋជននេះបានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីស្នើសុំទិដ្ឋាការអាជីវកម្ម ដែលអនុញ្ញាតឱ្យពួកគេអាចធ្វើចលនាផ្លាស់ទីមនុស្សឆ្លងដែនដោយខុសច្បាប់បាន។ រដ្ឋាភិបាលប៉េកាំង បានដាក់សំណើជាផ្លូវការសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីស្វែងរកទីតាំង និងបញ្ជូនខ្លួនជនសង្ស័យរូបនេះត្រឡប់ទៅចិនវិញ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការសម្របសម្រួលតាមរយៈមជ្ឈមណ្ឌលប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត