គម្រោងពង្រីកផ្លូវជាតិលេខ៧ «ស្គន់-កំពង់ចាម» សាងសង់រួចរាល់ហើយ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់
S
Soriya Sou
3 ម៉ោងមុន

​ក្រុងកំពង់ចាម៖ ទីបំផុត គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម សម្រេចការសាងសង់១០០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦…។

លោក ផន រឹម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ខ្វាងចូវវ៉ាងអាន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង និងជានាយកគម្រោងបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវដ៏សំខាន់មួយនេះ។ ក្រោយសាងសង់រួច១០០ភាគរយ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧កក្កដា ខាងមុខ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់កណ្តាលទៅភាគឦសាននៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ,រ ការដឹកជញ្ជូនទំនិញ កសិផល, និងផលិតលឧស្សាហកម្ម, ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម និងការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត