រកផ្លូវវាងឱ្យហើយ! ថ្ងៃ៩កក្កដា កំណាត់ផ្លូវជាតិលេខ៧ និងផ្លូវលេខ៧១ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់បើកបរទេ
S
Soriya Sou
06 កក្កដា 2025 11:00 AM

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្ថិតក្នុងឃុំសូទិប ស្រុកជើងព្រៃ ដល់រង្វង់មូលត្រើង ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពីរង្វង់មូលត្រើង ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ដល់ថ្នល់បំបែកចំការលើ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ នឹងមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ឡើយ។

រូបភាពពី Internet
រូបភាពពី Internet

មិនឱ្យធ្វើចរាចរណ៍ ក៏ដោយសារកំណាត់ផ្លូវទាំងពីរខ្សែខាងលើ ត្រូវបានអាជ្ញាធរប្រារព្ធពិធីរុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការផ្អាកការធ្វើចរាចរនេះ ធ្វើឡើងសម្រាប់តែរថយន្តធុនធ្ងន់ប៉ុណ្ណោះ ដោយឡែក ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) និងទោចក្រយានយន្ត គឺអាចធ្វើចរាចរណ៍បានជាធម្មតា។ នេះបើតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅរសៀលថ្ងៃអាទិត្យទី៦កក្កដានេះ៕

រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត