ខ្មែរ-វៀតណាម៦នាក់ត្រូវបញ្ជូនទៅតុលាការ ករណីលួចចូលគ្រប់គ្រង WhatsApp និងឆបោកលុយជាង២៥ម៉ឺនដុល្លារ
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៥មិថុនានេះ បានកសាងសំណុំរឿងបញ្ជូនជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារឆបោកប្រាក់ជនរងគ្រោះ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវលើជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារធ្វើសកម្មភាពឆបោកមិត្តភក្តិនៅក្នុងគ្រុបឆាត អស់ទឹកប្រាក់សរុបជាង២៥ម៉ឺនដុល្លារដុល្លារអាម៉េរិក។ តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញរកឃើញថា មានអ្នកលក់គណនីធនាគារជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក។ ពេលនេះជនសង្ស័យទាំង៦នាក់ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្ដោះនៅមណ្ឌលអប់រំកែប្រែទី១នៃពន្ធនាគារព្រៃស ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នា នាយកដ្ឋានជំនាញមួយនេះ បានក្រើនរំឭកដល់សាធារណជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងហាមដាច់ខាតការផ្តល់ ឬការជួលគណនីធនាគារ លេខទូរសព្ទ ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន ឱ្យអ្នកដទៃប្រើប្រាស់ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងអាចឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីមានបទល្មើសណាមួយកើតឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត