មន្រ្តីជំនាញ បង្រ្កាបបទល្មើសធនធានធម្មជាតិ២០ករណីបន្ថែមទៀតក្នុងតំបន់ជួរភ្នំក្រវាញ
S
Soriya Sou
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធ បង្រ្កាបបទល្មើសធនធានធម្មជាតិចំនួន២០ករណីទៀត នៅក្នុងភូមិសាស្ត្រតំបន់ជួរភ្នំក្រវាញ កាលពីខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣មិថុនា...។

ក្នុងចំណោមបទល្មើសដែលបង្រ្កាបបាន មាន១៣ករណី ជាបទល្មើសព្រៃឈើ, ៦ករណី ជាបទល្មើសសត្វព្រៃ និង ១ករណី ជាបទល្មើសទន្រ្ទានដីព្រៃដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ រណារយន្ត១៦គ្រឿង, កាំភ្លើងកែច្នៃ៥ដើម, និងអង្គប់ដាក់សត្វ១០។ ជាមួយគ្នា មន្រ្តីជំនាញ បានរុះរើជំរំតង់កៅស៊ូចំនួន១០កន្លែង និងបានដោះលែងសត្វរញីពណ៌ប្រផេះ១ក្បាល។ 

សូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេសបានចំនួន៨៩៦ករណី ក្នុងនោះ ជនល្មើសសរុបចំនួន៤៣នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ មន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។ ក្រសួងបានបន្តពង្រឹងវិធានការច្បាប់ មិនមានការលើកលែងដាច់ខាតចំពោះជនល្មើសដែលបំផ្លាញធនធានធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត