កូរ៉េខាងជើងចាត់ទុកថាជា «ការបញ្ឆេះសង្គ្រាម» ចំពោះការលក់មីស៊ីលអាម៉េរិកទៅឱ្យកូរ៉េខាងត្បូង
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខថ្កោលទោសចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាម៉េរិក ក្នុងការអនុម័តលក់មីស៊ីលបាញ់នៅលើអាកាស (ដូចជា បាញ់ចេញពីយន្តហោះចម្បាំង ជាដើម) ព្រមទាំងលក់បរិក្ខារសឹកពាក់ព័ន្ធនានាឱ្យទៅប្រទេសកូរ៉េខាងត្បូង ខណៈរដ្ឋអំណាចព្យុងយ៉ាងបានព្រមានថា ទង្វើនេះនឹងធ្វើឱ្យភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ KCNA របស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ។ 

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

នាយកគោលនយោបាយក្រៅប្រទេសរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយកាសែត KCNA ថា កិច្ចសហប្រតិបត្តិការយោធារវាងរដ្ឋធានូីវ៉ាស៊ីនតោន និងរដ្ឋធានីសេអ៊ូល កំពុងត្រូវបានពង្រឹងជាប្រព័ន្ធ បើទោះបីជាមានការព្រួយបារម្ភពីអន្តរជាតិជុំវិញការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េក៏ដោយ។ មន្ត្រីរូបនោះបានលើកឡើងពីការអនុម័តរបស់ក្រសួងការបរទេសអាម៉េរិក លើការលក់អាវុធយោធាឱ្យបរទេស ដែលមានតម្លៃជិត ៣០០លានដុល្លារ នូវប្រភេទមីស៊ីលបាញ់ពីអាកាសទៅអាកាស និងបរិក្ខារសឹកពាក់ព័ន្ធទៅឱ្យកូរ៉េខាងត្បូង ថាជាឧទាហរណ៍ចុងក្រោយបង្អស់។ មន្ត្រីនោះបានសង្កត់ធ្ងន់ថា៖«ការនាំចេញអាវុធរបស់សហរដ្ឋអាម៉េរិក គឺជាការបញ្ឆេះសង្គ្រាម»។ ជាទូទៅ កូរ៉េខាងជើងតែងតែរិះគន់កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ថាជាការត្រៀមលក្ខណៈសម្រាប់បង្កសង្គ្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត