បន្ទាប់ពីទទួលទានអាហារភ្លាមៗ ហាមដាច់ខាតកុំធ្វើរឿងទាំង៣នេះ
S
Sreyleak Yith
9 ម៉ោងមុន

សុខភាព៖ ការ​ធ្វើ​សកម្មភាព​មួយ​ចំនួនក្រោយ​ពីទទួលទាន​អាហារ​ ​ ​​ផ្តល់​ផល​ប៉ះពាល់​មិន​ល្អ​​ ដែលនេះជារឿង​អាចមិនមានអ្នកធ្លាប់​ដឹង​ពី​មុន​។ ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកឱ្យបានដឹងពី​សកម្មភាព​បីយ៉ាង ដែលគួរ​ចៀសវាង..។

១.គេង​៖ គេង​ភ្លាមៗក្រោយបរិភោគ ​អាច​បង្ក​ឱ្យមាន​អាការក្រហាយទ្រូង ដោយសារអាស៊ីដ​ក្រពះ (Heartburn) និង​ប៉ះពាល់​ដល់​ដំណេក។ ដូច្នេះ ​ក្រោយបរិភោគ​អាហារឱ្យបាន​៣​ម៉ោងសិនចាំគេង ដើម្បីរាងកាយ​រំលាយ​អាហារ​បាន​ល្អ​។ ២.ហាត់ប្រាណ៖ ការ​ហាត់ប្រាណ ឬ​មាន​សកម្មភាព​ច្រើន​​ក្រោយបរិភោគអាហារ​ គឺ​មិន​មែន​ជារឿង​ល្អ​ទេ​ ព្រោះ​ អាច​បង្ក​ឱ្យមាន​អាការ​ឈឺ​ពោះ ឬ​រមួល​ក្រពើ។ ប្រសិន​ជា​លោកអ្នកទទួលទាន​អាហារ​ច្រើន យក​ល្អ​គួរ​ចាំឱ្យបានបីទៅ​បួន​ម៉ោង​ មុន​នឹង​ហាត់ប្រាណ។ សម្រាប់​អាហារ​សម្រន់​វិញ អាច​ហាត់ប្រាណ ​ក្រោយ​ទទួលទានពីមួយទៅ​ពីរ​ម៉ោង​។

តែលោក​អ្នកអាចធ្វើសកម្មភាពបានខ្លះដូចជា៖ ដើរ​យឺតៗក្នុង​ល្បឿន​ប្រហែល៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ ដែលអាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​ និងពិសាទឹក​ ព្រោះទឹក​ជួយ​ដល់​អាហារ​ក្នុង​ការ​ផ្លាស់ទី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ ៣.ដុស​ធ្មេញ៖ ​ក្រោយ​ពិសាអាហារ​ភា្លមៗដែលមាន​ជាតិ​អាស៊ីដ​ដូចជា ​ស្រា​ទំពាំងបាយជូរ ឬ​ពពួក​ផ្លែក្រូច ​គួរ​ចៀសវាងកុំ​ដុសធ្មេញ។ ​លោកអ្នកអាចដុសបាន ចាំបាន៣០​នាទីសិន​ ព្រោះ​ការ​ដុសធ្មេញ​ភ្លាមៗ​អាច​ធ្វើ​ឱ្យ​ធ្មេញ​មាន​សភាព​ខ្សោយខ្លាំង៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត