
សុខភាព៖ អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលផលិតពីសរីរាង្គ និងបរិភោគអាហារដែលសម្បូរជាតិពុយរីនច្រើនហួស។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើសន្លាក់ តម្រងនោម។ ដូច្នេះ អ្នកជំងឺឡើងជាតិអាស៊ីត កុំទទួលទានអាហារទាំង៩ដែលមានដូចខាងក្រោម បើមិនចង់ឱ្យកាន់តែធ្ងន់ធ្ងរជាងមុន..។

សម្រាប់អ្នកជំងឺឡើងជាតិអាស៊ីត មិនគួរទទួលទានអាហារសម្បូរសារធាតុពុយរីន (purines) មានដូចជា៖ ផ្សិត ស្ពៃក្ដោប ទំពាំងបារាំង សណ្ដែកខៀវ ខាត់ណា និងផ្កាខាត់ណា ភេសជ្ជៈផ្អែម គ្រឿងស្រវឹង គ្រឿងសមុទ្ទ និងគ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ)។ ចំពោះរោគសញ្ញានៃជំងឺនេះ ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត) ឈឺសន្លាក់ខ្លាំងក្រោយពិសាស្រា ស្រាបៀរ គ្រឿងសមុទ្ទ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។ លើសពី ឈឺសន្លាក់ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ ទាំងនេះច្រើនហើមនៅសន្លាក់ពេលយប់។

ក្នុងករណីលោកអ្នក មានរោគសញ្ញាដូចដែល SBM News បានរៀបរាប់ខាងលើ ត្រូវទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ ដើម្បីអាចរកមូលហេតុនៃជំងឺនេះ ក៏ដូចជាផលប៉ះពាល់សរីរាង្គផ្សេងៗ ដែលអាចកើតមាន។ គួរជ្រាបថា បើលោកអ្នកមានជំងឺឡើងជាតិអាស៊ីត ត្រូវពិសាអាហារដែលមិនសូវសម្បូរជាតិ ពុយរីន រួមមាន៖ តែ កាហ្វេ នំបុ័ង ទឹកដោះគោ ផ្លែឈើ ស៊ុត និង ពិសាទឹក ឱ្យបានយ៉ាងតិចតិចបំផុត២លីត្រក្នុងមួយថ្ងៃ៕ ដកស្រង់៖ ផេកមន្ទីរពេទ្យកាល់ម៉ែត-Calmette Hospital



