
សុខភាព៖ នារីៗជាច្រើនបានសម្រេចចិត្តទិញខូឡាជែនស្រាប់មកទទួលទាន ដើម្បីជួយឱ្យស្បែកភ្លឺថ្លា និងមើលទៅមានសំណើមស្រស់ស្អាត ប៉ុន្តែនៅពេលទិញខូឡាជែនផលិតដាក់កំប៉ុង ឬប្រអប់ស្រាប់ បើសិនជាមិនដឹងប្រភព ឬវត្ថុធាតុផ្សំច្បាស់លាស់ និងការវេចខ្ចប់ត្រឹមត្រូវទេ នោះនឹងនាំឱ្យប៉ះពាល់ដល់សុខភាព និងចំណាយប្រាក់ច្រើនថែមទៀតផង។ ដូច្នេះ លោកអ្នកនាងគួរតែងាកមកទទួលទានអាហារទាំង៧ប្រភេទនេះ ជំនួសវិញ ដែលមានខូឡាជែនជំនួយស្បែក តាមបែបធម្មជាតិ...។

១.ស៊ុត៖ ផ្នែកពណ៌-សនៃស៊ុត មានផ្ទុកអាមីណូអាស៊ីដយ៉ាងច្រើន ដែលជាសមាសធាតុចាំបាច់សម្រាប់ផលិតខូឡាជែន ដូច្នេះ នារីៗ មិនគួរមើលរំលងស៊ុតនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកនាងឡើយ។ ២.សណ្ដែក៖ សណ្ដែកជាអាហារមានជាតិប្រូតេអ៊ីនខ្ពស់ មានផ្ទុកអាស៊ីដអាមីណូចាំបាច់ សម្រាប់ការសំយោគខូឡាជែន។ លើសពីនេះ សណ្ដែកសម្បូរទៅដោយជាតិទង់ដែង ជាសារធាតុចិញ្ចឹមចាំបាច់មួយទៀត សម្រាប់ផលិតខូឡាជែនជួយដល់សរីរាង្គ។ ៣.ម្ទេស៖ ម្ទេសលឿង សម្បូរវីតាមីន C ខ្ពស់ មានផ្ទុកសារធាតុ Capsaicin ជាសមាសធាតុប្រឆាំងនឹងការរលាក អាចប្រឆាំងភាពចាស់ជ្រីវជ្រួញ។ ៤.ផ្លែប៉េងប៉ោះ៖ ប៉េងប៉ោះ អាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ទៅជិត៣០ភាគរយ នៃសារធាតុខូឡាជែន។ មួយវិញទៀត ផ្លែប៉េងប៉ោះ ក៏មានផ្ទុកសារជាតិលីកូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារការរលាកដល់ស្បែកផងដែរ។

៥.ត្របែក៖ ផ្លែត្របែក សម្បូរដោយវីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការផលិតប្រូសេស្តេរ៉ូន ដែលជាប្រភពខូឡាជែនដល់ស្បែក ដូច្នេះ ការទទួលបានវីតាមីន C គ្រប់គ្រាន់ចាំបាច់ ហើយពពួកផ្លែស្វាយ ក្រូច គឺសម្បូរទៅដោយសារធាតុចិញ្ចឹមមួយនេះ ជាពិសេស គែផ្លែត្របែកនេះតែម្ដង។ ៦.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទី សម្បូរស័ង្កសី និងទង់ដែង សារធាតុទាំងពីរនេះ ជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការបង្កើតខូឡាជែន។ ៧.ត្រី៖ ខូឡាជែន ដែលលក់លើទីផ្សារផ្សំឡើងពីត្រី និងសាច់ ដូច្នេះ លោកអ្នកនាងគយរតែទទួលទានអាហារ ដែលចម្អិនពីត្រីឱ្យបានច្រើន ក៏ទទួលបានប្រសិទ្ធភាពនៃការទទួលបានខូឡាជែនធម្មជាតិដូចគ្នាដែរ៕ អត្ថបទដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ



