និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះគម្រោង១៨ ដែលធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាតពី(ន.អ.ប.)

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ចំពោះគម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិចំនួន១៨ដែលមានឈ្មោះនៅខាងក្រោមនេះ បាននិងកំពុងធ្វើអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.ឡើយ...។

គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិទាំង១៨នោះរួមមាន៖ ទី១.សហគ្រាស ហ្វេមីលី អេចប៊ីអិល ឌីវេឡុបម៉ិន ឯ.ក៖ មាន បុរី អេចប៊ីអិល ទី១ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ, បុរី អេចប៊ីអិល ទី២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, និងបុរី អេចប៊ីអិល ទី៣ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២.សហគ្រាសមរតកឯកភ្នំ៖ ស្ថិតនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣.សហគ្រាស អេល.ស៊ី.ភី.ភី វីស៊ីដេន ភ្នំពេញ៖ មាន អិល បឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, អិល សុវណ្ណ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, អិល អូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង, អិល បឹងកេងកង ស្ថិតនៅខណ្ឌបឹងកេងកង, អិល បឹងត្របែក២ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, អិល បុរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី៤.សហគ្រាសហ្គោលដិន ថោន បាត់ដំបង៖ មាន ហ្គោលដិនថោន ១៦៥ ស្ថិតនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ហ្គោលដិនថោន ផាលេស ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហ្គោលដិនថោន ព្រីន ស្ថិតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៥.សហគ្រាសវើលវ៉ាយដ៏ អេមផាយ ឃែភីថល ឯ.ក៖ ស្ថិតនៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប។ ទី៦.សហគ្រាស អេច.អិម អមតៈ ឌីវេឡុបម៉ិន ឯ.ក៖ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៧.សំណង់ផ្ទះល្វែង សុខ ចំរើន៖ ស្ថិតនៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល, ទី៨.វីឡាទោល EKT និងផ្ទះល្វែង ផ្សារពញាពន់ គម្រោងទី១៖ ស្ថិតនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ, និងទី៩.វីឡាទោល EKT និងផ្ទះល្វែង ផ្សារពញាពន់ គម្រោងទី២៖ ស្ថិតនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបើចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងខាងលើ អាចនឹងធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត