ស៊ីម៉ាក់ បន្តបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាមថៃឈ្លានពាន
អុន សម្ផស្ស
3 ម៉ោងមុន

អន្តរខេត្ត៖ កម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ បានបន្តបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនានា នៅតាមលំនៅឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដីសេដ្ឋកិច្ចសង្គមក្នុងខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ…។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា៖«ទិសខេត្តឧត្តរមានជ័យ ​ និងបន្ទាយមានជ័យ​ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បន្តបោសសម្អាតគ្រាប់បែកចង្កោមសំណល់សង្គ្រាម[ថៃ]ឈ្លានពាន​ តាមលំនៅឋាន​ ហេដ្ឋារចនាសម្ព័ន្ធ័សាធារណៈ​ និងដីសេដ្ឋកិច្ចសង្គម»។ ប្រតិបត្តិការនេះ មានគោលបំណង ផ្តល់ក្ដីសង្ឃឹម និងកសាងអនាគតរុងរឿងដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពាន។ ក្រោយថៃបើកការបាញ់ប្រហារ ទម្លាក់គ្រាប់បែកឈ្លានពានទឹកដីកម្ពុជា ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ភូមិឋានប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនក្នុងខេត្តចំនួន៥ ដែលធ្លាប់តែមានសុខសុវត្ថិភាព បែរប្រែក្លាយជាតំបន់មានហានិភ័យ លែងមានសុវត្ថិភាពដោយសារសំណល់អាវុធសង្គ្រាម ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ត្រឹមថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ក៏ដោយ។

របាយការណ៍បង្ហាញដោយក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១១មិថុនា ឆ្នាំ២០២៦ មានពលរដ្ឋជាង២ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ នៅតែបន្តភៀសខ្លួនពុំទាន់អាចវិលទៅលំនៅឋានវិញ ខណៈសាលារៀនចំនួន៨ និងមន្ទីរពេទ្យចំនួន៥ ក្នុងខេត្តឧត្តរមានជ័យមិនទាន់អាចបើកដំណើរការឡើងវិញបាន។ ចំណែកខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ១នៅបន្តបិទទ្វារ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត