គម្រោងវិនិយោគចំនួន៣៧​ មានទុនសរុបជិត៦០០លានដុល្លារ ត្រូវបានចុះបញ្ជី
S
Soriya Sou
12 មិថុនា 2026 09:45 AM

រាជធានីភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីគ​ម្រោងវិនិយោគសរុបចំនួន៣៧ ក្នុងទំហំទុនសរុបប្រមាណ៥៧០លានដុល្លារអាម៉េរិក…។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងកាលពីយប់ថ្ងៃទី១១មិថុនាថា ក្នុងចំណោមគម្រោងទាំង៣៧ មានគម្រោងចំនួន២៩ មានទំហំទុនវិនិយោគប្រមាណ៥៤៤លានដុល្លារ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះ៖ ១៦ ជាគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, ២ទៀតជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និង១១ទៀត ជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានចំនួន ក្នុងទំហំទុនវិនិយោគប្រមាណ២៧លានដុល្លារអាម៉េរិក។ ពេលដំណើរការ គម្រោងវិនិយោគខាងលើនេះ អាចបង្កើតការងារសរុបបានប្រមាណ២៦ពាន់កន្លែង។

ក្នុងខែឧសភាកន្លងទៅ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគច្រើនជាងសរុប១៤គម្រោង, តាកែវ ៥គម្រោង, ស្វាយរៀង ៥គម្រោង, កំពង់ស្ពឺ ៤គម្រោង, កណ្ដាល ៣គម្រោង, កំពត ១គម្រោង, ត្បូងឃ្មុំ ១គម្រោង, កំពង់ចាម ១គម្រោង, កំពង់ធំ ១គម្រោង, កំពង់ឆ្នាំង ១គម្រោង និងកោះកុង ១គម្រោង។ ធុរជនកម្ពុជា ឈរនៅលេខរៀងទី១ ដែលបានបណ្ដាក់ទុនវិនិយោគច្រើនជាងគេ ក្នុងខែឧសភា ខណៈធុរជនចិនឈរនៅលេខរៀងទី២វិញ។ ជាមួយគ្នា វិស័យឧស្សាហកម្ម ក៏នៅតែឈានមុខលើវិស័យផ្សេងៗ ដែលទទួលបានទុនវិនិយោគសរុប៣៦៣លានដុល្លារអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត