កម្ពុជាអនុម័តគម្រោងវិនិយោគ៤២ ក្នុងទំហំទុនជាង២០០លានដុល្លារកាលពីខែមេសា

រាជធានីភ្នំពេញ៖ រយៈពេល១ខែមេសា ឆ្នាំ២០២៦ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២២២លានដុល្លារអាម៉េរិក…។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាគម្រោងវិនិយោគសរុបទាំង៤២ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) ដោយអាចបង្កើតការងារសរុបប្រមាណ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោង វិនិយោគចំនួន២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។ វិស័យឧស្សាហកម្ម នៅតែឈានមុខវិស័យផ្សេងៗ ដោយទទួលបានទុនវិនិយោគសរុប២០២,៧ដុល្លារអាម៉េរិក ខណៈចិននៅតែបន្តឈរជាប្រភពទុនវិនិយោគឈានមុខគេនៅកម្ពុជា៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


