អ្នកចង់ទិញមាសរួសរាន់ឡើង! មាសដាំក្បាលចុះក្រោម៥ពាន់ដុល្លារក្នុង១តម្លឹងវិញហើយ
S
Soriya Sou
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ តម្លៃហាងឆេងមាសអន្តរជាតិ បានដាំក្បាលចុះក្រោម៤១០០ដុល្លារ ក្នុង១អោន ឬស្មើនឹងជាង៤៩០០ដុល្លារក្នុង១តម្លឹង នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី២១ ខែវិច្ឆិកា…។

ការធ្លាក់ចុះនេះ ចំពេលមានការវាយប្រហារជាថ្មី ដោយសហរដ្ឋអាម៉េរិកប្រឆាំងអ៊ីរ៉ង់ ពោលគឺបន្ទាប់ពី លោក ដូណាល់ ត្រាំ ព្រមានពីការបន្តវាយប្រហារក្នុងករណីដែលគ្មានកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១មិថុនានេះថា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក កំពុងមានភាពល្អប្រសើរ នាំឱ្យស្ថានភាពប្រាក់ដុល្លារល្អខ្លាំង ពោលគឺល្អទាំងព្រម ដូច្នេះ វាជាមូលហេតុមួយទៀត ធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ។ តាមការវិភាគរបស់លោក ឡុង សំណាង ទៅមុខទៀត តម្លៃហាងឆេងមាស នឹងអាចធ្លាក់ចុះដល់៤០០០ដុល្លារក្នុង១អោន។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ លើកទឹកចិត្តដល់អ្នកដែលចង់ទិញ ឬលក់មាសក្នុងកំលុងពេលនេះ ត្រូវគិតឱ្យបានច្បាស់លាស់​ ព្រោះតម្លៃមាសអាចនឹងត្រូវធ្លាក់ចុះបន្តទៀត។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 
លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 

គិតត្រឹមព្រឹកថ្ងៃទី១១មិថុនា ឆ្នាំ២០២៦ ទីផ្សារហាងឆេងមាសតាមបណ្ដាហាងមួយចំនួននៅកម្ពុជា បានលក់ចេញមាសគីឡូដុំ ក្នុងតម្លៃ៤៩២៥ដុល្លារក្នុង១តម្លឹង ចំណែក មាសគីឡូគ្រឿង លក់ចេញក្នុងតម្លៃ៤៨៩៥ដុល្លារក្នុង១តម្លឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត