មនុស្ស១២៤នាក់ត្រូវចាប់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ Lasvegas ក្រុងប៉ោយប៉ែត
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី១២៤នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន នៅខារ៉ាអូខេយីហោ Lasvegas ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។

តាមពិត គោលដៅរបស់កម្លាំងសមត្ថកិច្ច គឺចុះត្រួតពិនិត្យតាមបណ្ដា​ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៣ទីតាំង ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ បែរជាក្នុងចំណោមទីតាំងទាំង៣ខាងលើ កម្លាំងសមត្ថកិច្ច រកឃើញករណីប្រើប្រាស់់គ្រឿងញៀន ក្នុងខារ៉ាអូន យីហោ Lasvegas នេះទៅវិញ។ បច្ចុប្បន្ន ជនសង្ស័យទាំងនោះ រួមទាំងគ្រឿនញៀនមួយចំនួនធំ និងឧបករណ៍ផ្សេងៗទៀតជាវត្ថុតាង ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីច្បាប់៕ 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត