រយៈពេល១០ខែ! អាជ្ញាធរព្រះសីហនុរកឃើញទីតាំងអនឡាញស្កេម១០៣កន្លែង និងមនុស្សជិត៥ពាន់នាក់ត្រូវចាប់ខ្លួន
ហាក់ អ៊ីឌី
2 ថ្ងៃមុន

ក្រុងព្រះសីហនុ៖ ​រយៈពេលជាង៣០០ថ្ងៃ ស្មើនឹង១០ខែ ទីតាំងប្រព្រឹត្តិបទល្មើលឆបោកប្រាក់ឆ្លងប្រទេស ឬអនឡាញស្កេមចំនួន១០៣កន្លែង ត្រូវអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការឆ្មក់បង្ក្រាបជាបន្តបន្ទាប់ ខណៈមនុស្សប្រុសស្រីជិត៥ពាន់នាក់ត្រូវបានចាប់ខ្លួនបន្តនីតិវិធីច្បាប់...។

រូបភាពឯកសារ
រូបភាពឯកសារ

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទីតាំងសរុបចំនួន១៣២១ទីតាំង ក្នុងនោះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន១០៣ទីតាំង រកឃើញទីតាំងមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន៤៨ទីតាំង។ ជាមួយគ្នា អាជ្ញាធរបានរកឃើញជបបរទេសសរុប៤៨៤១នាក់ ក្នុងនោះមានជនជាតិខ្មែរ៣៦៩នាក់ និងជនបរទេស៤៤៧២នាក់ (មាន២៦សញ្ញាតិ)។ ចំពោះអ្នកពាក់ព័ន្ធបទល្មើសវិញ មានចំនួន៣៧៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត រីឯជនបរទេសចំនួន៣២០៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា និងមួយចំនួនទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្ត។

បន្ថែមលើនេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឃាត់ទុកអចលនវត្ថុចំនួន៦ទីតាំង រថយន្ត១២គ្រឿង និងដកហូតប្រាក់ដុល្លារអាម៉េរិកចំនួន៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀលបានចំនួន ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាតមានចំនួន៥១០០បាត និងប្រាក់យ័នមានចំនួន ២០០០យ័ន ព្រមទាំងផាកពិន័យម្ចាស់ទីតាំងចំនួន៤៥ទីតាំង ដែលបានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ និងពិន័យថវិកាចំនួន ១ ៩៥២ ៤០០ ០០០រៀល។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងមានការពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចនឹងឃាត់ទុក ឬដកហូតទ្រព្យសម្បត្តិ ហើយពិន័យទៅតាមអនុក្រឹត្យ និងច្បាប់កំណត់បន្ថែមលើនោះ ម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ 

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត