អាជ្ញាធរខេត្តបន្ទាយមានជ័យចេញមុខអះអាង គ្មានការដាក់លូ ​និងដីខ្សាច់បិទច្រកទ្វារព្រំដែនឡើយ
ហាក់ អ៊ីឌី
08 មិថុនា 2026 11:38 AM

ក្រុងប៉ោយប៉ែត៖ បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយព័ត៌មានមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា អាជ្ញាធរខេត្តមានការដាក់លូ ​និងដីខ្សាច់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពេលនេះ អាជ្ញាធរក្រុង-ខេត្ត ចេញមកអះអាងថា គ្មានសកម្មភាពបែបនេះឡើយ...។

លោក ប៉ាន់ខែម ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុង
លោក ប៉ាន់ខែម ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុង

លោក ប៉ាន់ ខែមប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៧មិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមានការដាក់លូ ឬចាក់ដីខ្សាច់បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ ខណៈក្រុមការងារកំពុងស្ថិតនៅបរិវេណច្រកទ្វារ ដើម្បីបញ្ជាក់ឱ្យបានឃើញច្បាស់ ជៀសវាងការភ័ន្តច្រឡំព្រោះគ្មានបទបញ្ជាឱ្យបិទទេ។ 

ជាមួយគ្នា លោក ប៉ាន់ ខែមប៊ុនថន​ បន្ថែមថា ក្រុងប៉ោយប៉ែតនៅពេលនេះ មានជនបរទេសចម្រុះជាតិសាសន៍បាននិងកំពុងស្នាក់នៅប្រកបមុខរបបរកស៊ីដោយស្របច្បាប់ជាធម្មតា។ ដោយឡែក នៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា មិនមានការដាក់លូ និងដីខ្សាច់បិទច្រកទ្វារតំបន់ព្រំដែនម៉ាឡៃដូចគ្នាដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត