បញ្ជូនខ្លួនជនជាតិ៤នាក់ទៅតុលាការ ក្រោយចា.ក់.ស.ម្លា.ប់ចិនដូចគ្នានៅខណ្ឌដង្កោ
ហាក់ អ៊ីឌី
08 មិថុនា 2026 09:19 AM

រាជធានីភ្នំពេញ៖ បុរសជនជាតិចិន៤នាក់ ត្រូវអាជ្ញាធរកម្ពុជាតាមប្រមាញ់ ក្រោយពួកគេធ្វើសកម្មភាពចាក់សម្លាប់ជនជាតិចិនដូចគ្នា រួចដាក់ក្នុងរថយន្តប្លុងចោលនៅចំណុចដីឡូតិ៍គ្មានលេខ នាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ...។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការរវាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ, ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ សមត្ថកិច្ចបានបើការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុនយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់រួមមាន៖ ទី១.ឈ្មោះ ចូវ ជៀនហុង (ZHOU JIAN HONG), ទី២.ឈ្មោះ ចាវ ហ្វេងគ័ន (ZHAO FENG QUAN), ទី៣.ឈ្មោះ ហាន តឺតុង (HAN DE DONG), និងទី៤.ឈ្មោះ ម៉ា រ៉ុងហ្គុយ (MA RONG GUI)។ 

យ៉ាងណា ក្រៅពីការចាប់ឃាត់ខ្លួនក្រុមឃាតកខាងលើ សមត្ថកិច្ចបានបន្តធ្វើការដកហូតវត្ថុតាងចាប់យកបានរួមមាន៖ រថយន្តចំនួន២គ្រឿង ជាមធ្យោបាយប្រព្រឹត្តិបទល្មើស រួមទាំងសម្ភារមានតម្លៃមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ សូមជម្រាបថា យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុន ការសម្លាប់មនុស្សដោយមានការរៀបចំផែនការគិតទុកជាមុន ឬការលបឆ្មក់ គឺជាបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត