អានុទីន និយាយបែបអឿថា ថាក់ស៊ីន មិនអាចជះឥទ្ធិពលលើរាជរដ្ឋាភិបាលថៃឡើយ
ហៀប ស៊ីថេត
2 ថ្ងៃមុន

រាជធានីបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) ប្រើភាសាបែបអឿថា លោកមិនមានការព្រួយបារម្ភណាមួយចំពោះអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ឈិនៈវ័ត (Thaksin Shinawatra) ដែលអាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់រជរដ្ឋាភិបាលនោះទេ។ បន្ទាប់មក លោក អនុទីន ក៏បន្ថែមពាក្យចុងកន្ទុយដែលស្តាប់ទៅដូចជាប្រឹងយកចិត្តប្រជាជនថា ប្រជាជន គឺជាឥទ្ធិពលតែមួយគត់លើគណៈរដ្ឋមន្ត្រី។

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

លោក អានុទីន បន្តថា ឥទ្ធិពលពិតប្រាកដ ដែលរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ និងគោរពតាម គឺប្រជាពលរដ្ឋមិនមែនបុគ្គលណាម្នាក់នោះទេ។ ក្នុងកិច្ចសម្ភាសមួយ លោក អានុទីន បានលើកឡើងជុំវិញចំណាត់ការនយោបាយទៅថ្ងៃមុខរបស់លោក ថាក់ស៊ីន យ៉ាងដូច្នេះ ៖«បើលោក ថាក់ស៊ីន បានថ្លែងថាលោកមានបំណងដើរចេញ និងដកឃ្លាឃ្លាតឆ្ងាយពីឆាកនយោបាយ នោះយើងគួរតែទទួលយកសេចក្តីថ្លែងការណ៍របស់លោកទៅតាមអ្វីដែលលោកបានលើកឡើងជាចំហ»។

លោក ថាក់ស៊ីន ឈិនៈវ័ត
លោក ថាក់ស៊ីន ឈិនៈវ័ត

ការលើកឡើងរបស់លោក អនុទីន កើតឡើងបន្ទាប់ពីមហាជន ក៏ដូចជាអ្នកវិភាគនយោបាយមួយចំនួន សង្ស័យថា លោក ថាក់ស៊ីន អាចនឹងវិលត្រឡប់ទៅក្ដោបក្ដាប់ ឬបញ្ជាលើការដឹកនាំរបស់គណបក្សកាន់អំណាចសាជាថ្មី។ លោក ថាក់ស៊ីន ទើបទទួលបានការលើកលែងទោសទាំងស្រុងពីព្រះមហាក្សត្រ និងទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត