អ៊ីរ៉ង់ប្រកាសគាំទ្រក្រុមហេសបូឡាហ៍ ខណៈអ៊ីស្រាអែលនៅតែបន្តវាយសម្រុក
ហៀប ស៊ីថេត
2 ថ្ងៃមុន

មជ្ឈិមបូព៌ា៖ អ៊ីរ៉ង់ បានប្រកាសយ៉ាងឱឡារិកជាថ្មី អំពីការគាំទ្ររបស់ខ្លួនចំពោះក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ និងបានទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់។ គេនៅចាំបានថា ការប្រយុទ្ធគ្នាជុំចុងក្រោយរវាងក្រុមហេសបូឡាស៍ និងអ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែមីនា ឆ្នាំ២០២៦ ពោលគឺតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានរួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់។ ក្រុមហេសបូឡាហ៍ បានអះអាងថា សកម្មភាពរបស់ខ្លួន គឺដើម្បីគាំទ្រអ៊ីរ៉ង់ ដែលជាបងធំ។ 

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) បានសង្កត់ធ្ងន់ថា៖«សង្គ្រាមនេះនឹងបញ្ចប់ទៅបាន លុះត្រាតែវាត្រូវបានបញ្ចប់នៅក្នុងប្រទេសលីបង់ដូចគ្នាដែរ។ ការបញ្ចប់សង្គ្រាមលើលីបង់ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីដែលពួកគេបានកាន់កាប់»។ យ៉ាងណា អ៊ីស្រាអែលវិញ នៅតែបន្តការវាយប្រហារដូចព្យុះនៅភាគខាងត្បូងលីបង់ ហើយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួននឹងមិនដកថយ ឬបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះទេ៕

លោក អាបាស អារ៉ាក់ឈី
លោក អាបាស អារ៉ាក់ឈី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត