កម្ពុជា បន្តថ្កោលទោសទង្វើថៃបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ និងជំទាស់គម្រោងថៃលក់សំបុត្រឱ្យភ្ញៀវទេសចរឡើងប្រាសាទតាក្របី
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពកងកម្លាំងថៃ បំផ្លិចបំផ្លាញដុតកាំជណ្តើរឈើឡើងទៅកាន់ប្រាសាទខ្នារ ដែលកម្ពុជាបានសាងសង់តាំងតែពីឆ្នាំ២០១៧មកម៉្លេះ។ ជាមួយគ្នា ក្រសួងក៏បានតវ៉ាប្រឆាំចំពោះគម្រោងរដ្ឋាភិបាលថៃ បើកប្រាសាទតាក្របី ឱ្យសាធារណជនថៃ និងបរទេសចូលទស្សនា ដោយមានការលក់សំបុត្រ នៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦...។

រូបភាព៖ ភាគីថៃដុតបំផ្លិចបំផ្លាញកាំជណ្តើរឈើឡើងទៅប្រាសាទខ្នារក្នុងទឹកដីកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌លើកឡើងថា ជណ្តើរឈើនេះមានប្រវែង ៣២៥ម៉ែត្រ និងមានចំនួន១១៨១កាំ ត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវទេសចរ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ ចំពោះមុខទង្វើបំផ្លិចបំផ្លាញរបស់ភាគីថៃនៅពេលនេះ ក្រសួងចាត់ទុកថា៖«បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជា កន្លងមក។[..][ជាមួយគ្នាសកម្មភាពនេះ] ក៏ជាការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពជាក់ស្តែងនៅលើដី និងលុបបំបាត់ភស្តុតាងដែលបង្ហាញពីការគ្រប់គ្រង និងថែរក្សាទីតាំងបេតិកភណ្ឌដោយកម្ពុជា»

រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕

ក្រសួងវប្បធម៌ សម្ដែងការជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះផែនការរបស់ភាគីថៃក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកឱ្យសាធារណជនចូលទស្សនាប្រាសាទតាក្របី នៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ រួមទាំងការលក់សំបុត្រចូលទស្សនាផងដែរ។ ក្រសួង គូសបញ្ជាក់ថា៖«ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើសន្ធិសញ្ញា និងឯកសារច្បាប់អន្តរជាតិពាក់ព័ន្ធ»។ ហេតុនេះ ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃ នៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕

ក្នុងន័យនេះ ក្រសួងអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងសកម្មភាពផ្សេងៗដែលអាចបង្កការខូចខាត ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌។ ក្រសួងបញ្ជាក់ថា កម្ពុជានឹងបន្តការពារអធិបតេយ្យភាពបូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់ខ្លួន តាមរយៈមធ្យោបាយច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃឡើងទៅធ្វើទៅធ្វើពិធីសាសនាលើប្រាសាទតាក្រីក្នុងទឹកដីកម្ពុជា៕
រូបភាព៖ ភាគីថៃដុតបំផ្លិចបំផ្លាញកាំជណ្តើរឈើឡើងទៅប្រាសាទខ្នារក្នុងទឹកដីកម្ពុជា។
រូបភាព៖ ភាគីថៃដុតបំផ្លិចបំផ្លាញកាំជណ្តើរឈើឡើងទៅប្រាសាទខ្នារក្នុងទឹកដីកម្ពុជា។
រូបភាព៖ ភាគីថៃដុតបំផ្លិចបំផ្លាញកាំជណ្តើរឈើឡើងទៅប្រាសាទខ្នារក្នុងទឹកដីកម្ពុជា។
រូបភាព៖ ភាគីថៃដុតបំផ្លិចបំផ្លាញកាំជណ្តើរឈើឡើងទៅប្រាសាទខ្នារក្នុងទឹកដីកម្ពុជា។
សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត