បើ​ក្រពះ​-ពោះវៀន កំពុង​ខ្សោយ គួរផ្អាកទទួលទានអាហារទាំង៥នេះសិន
S
Sreyleak Yith
02 មិថុនា 2026 07:30 AM

សុខភាព៖ អាហារ​ដែលទទួលទានចូល​ទៅ​ក្នុង​ខ្លួន​លោកអ្នកនាង ពិតជាមានសារ​សំខាន់​ណាស់ ព្រោះ​បើពិសាតាមការនឹកឃើញ អាចធ្វើឱ្យក្រពះ​-ពោះវៀនមានបញ្ហាធ្ងន់ធ្ងរ ជាពិសេស នៅពេលក្រពះ-​ពោះវៀន​កំពុងចុះខ្សោយស្រាប់ផងនោះ បើការទួលទាន​អាហារមិនសម្រួលតាមក្រពះ-​ពោះវៀនទេ អាចនឹង​​រាករូស ចុករមួល​ពេញ​ពោះ ព្រោះក្រពះ-ពោះវៀនធ្វើទុក្ខបុកម្នេញ ទម្រាំតែ​បាត់​ទៅ​វិញមានរយៈពេលយូរម៉ោងណាស់ និងយូរៗទៅវាអាចក្លាយជាជំងឺ។ ដូច្នេះ SBM News នឹងលើកយកអាហារ​គួរ​ចៀសវាងពេល ​ក្រពះ​-ពោះវៀន​ លោកអ្នកនាងចុះខ្សោយចំនួន៥យ៉ាង,...។

១.កាហ្វេអ៊ីន និង​ជាតិ​អាល់កុល(ស្រាឬ ស្រាបៀរ)៖ ជាតិ​កាហ្វេអ៊ីន និង​​អាល់កុល អាច​បង្កើន​កម្រិត​អាស៊ីដ​នៅ​ក្នុង​ក្រពះ បណ្ដាល​ឱ្យ​​លោកអ្នកនាងចង្អោរ​ឡើង នៅក្រោយពេលទទួលទាន។ ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឱ្យ​បញ្ហា​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ ដូច្នេះ​ត្រូវ​កាត់​បន្ថយ ឬ​បើ​អាចចៀសវាង​បាន ការផ្អាកទទួលទានភេសជ្ជៈ​ទាំង​ពីរ​មុខ​នេះ ​កាន់​តែ​ល្អ។ ២.បន្លែ និង​ផ្លែ​ឈើ​ឆៅ៖ បន្លែ-ផ្លែ​ឈើ​ល្អ តែ​​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ សម្រួល​ដល់​ក្រពះ​រំលាយ​អាហារ​បាន​ល្អ ហេតុ​នេះ​បើ​លោកអ្នក​កំពុង​មាន​បញ្ហា​ឈឺ​ក្រពះ​-ពោះវៀន យក​ល្អ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បន្លែ-ផ្លែ​ឈើស្រស់​សិន ចាំដល់​​ក្រពះ​-ពោះវៀនស្រួលបួលវិញ ​អាចទទួលទានបន្លែផ្លែឈើស្រស់បាន។ ៣.អាហារ​បំពង៖ ​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រេង ​​ធ្វើ​ឱ្យ​ក្រពះ​​ពិបាក​រំលាយ ដូច្នេះនេះលោកអ្នកនាងគួរ​កាត់​បន្ថយ ដើម្បី​ផ្ដល់​ឱកាសឱ្យ​​ក្រពះ​ពោះវៀន​ បាន​សម្រាក​ខ្លះ ចៀសវាង​ថែម​អាហារ​ពិបាក​រំលាយ​ចូល​ទៅក្នុង​ក្រពះ​-ពោះវៀនដែលកំពុងមានជំងឺស្រាប់។

៤.ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ៖ ទឹក​ដោះ​គោ ឈីស និង​ការ៉េម ធ្វើ​ឱ្យ​ពិបាក​រំលាយ​ដោយ​សារ​វា​សម្បូរ​ជាតិ​ខ្លាញ់ ដូច្នេះ​ លោកអ្នកនាងគួរ​ចៀស​វាង​ពេល​ឈឺ​ពោះ ឬ​មានការអការរាក​រូស ប៉ុន្តែ​អាច​ទទួលទាន​យ៉ាអ៊ួគ្មាន​រសជាតិ (Plain yogurt) តិច​តួច​បាន ព្រោះ​វាមាន​ផ្ទុកប្រូបាយអូទិក ដែល​ល្អ​សម្រាប់​ប្រព័ន្ធរំលាយអាហារ។ ៥.អាហារ​សម្បូរ​ជាតិ​អាស៊ីដ ពពួក​ផ្លែ​ក្រូច ឬ​ប៉េង​ប៉ោះ ជា​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ងាយ​ធ្វើ​ឱ្យពោះ​​ឈឺ និង​ចាល់​អាស៊ីដ​ក្រពះ ពិសេស​បើ​មាន​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន។ អាហារ​ប្រភេទ​នេះ អាច​បណ្ដាល​ឱ្យ​​ក្រពះ​-ពោះវៀនលោកអ្នកនាង មានបញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ ដូច​ជា៖ ​ក្រហាយ​ទ្រូង និង​ចង្អោរ​ ។ល៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត