សូមរួសរាន់ទៅមន្ទីរពេទ្យភ្លាម! បើមានរោគសញ្ញាទាំង៧នេះ លោកអ្នកអាចមានគ្រួសថ្ពក់ជាប់បង្ហួរនោម
S
Sreyleak Yith
17 ម៉ោងមុន

សុខភាព៖ គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម ជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកើតមាននៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះ ក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម បង្កឱ្យទឹកនោមមិនអាចធ្លាក់ចេញមកក្រៅ។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ចំណែកស្រ្តីអាចមានករណីកើតតិចតួច…។

រោគសញ្ញានៃគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម មានដូចជា៖ ស្ទះនោម, ទឹកនោមប៉ោង, ពិបាកនោមហើយពេលនោមមកក្រហល់ក្រហាយ, នោមមកតិចបំផុត, ទឹកនោមល្អក់, ក្ដៅខ្លួន, ខ្សោយកម្លាំង និងមានអារម្មណ៍ថាឡេះឡះក្នុងខ្លួន។ រីឯផលវិបាក ចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាល ឬទទួលការព្យាបាលហើយតែមិនបានត្រឹមត្រូវ ដូចជា៖ បង្ករោគធ្ងន់ធ្ងរតាមប្លោកនោម និងបង្ហួរនោម, រលាកប្លោកនោម-បង្ហួរនោមរ៉ាំរ៉ៃ បង្ហួរនោមស្ទះជិតឈឹង និងរួមតូច ចំណែកវិធីព្យាបាលវិញ នោះគឺបើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើ នឹងត្រូវបាញ់គ្រាប់គ្រួសបញ្ចូលក្នុងប្លោកនោម បន្ទាប់មកឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ។ តែបើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម បំបែកគ្រួសដោយចុង Pince មុខវែង។

បើតាមដំបូន្មានគ្រូពេទ្យជំនាញឯកទេសវះកាត់ ប្រព័ន្ធទឹកនោម គឺបានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើសង្ស័យថា ខ្លួនមានជំងឺស្ទះទឹកនោមបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោម ដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរប្រញ៉ាប់ទៅមន្ទីរពេទ្យភ្លាម ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ និងព្យាបាលឱ្យបានទាន់ពេលវេលា៕ ដកស្រង់ចេញពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត្រ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត