កម្ពុជា-ឥណ្ឌា ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមឃ្យូអរ (QR) ជាផ្លូវការ
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ QR ឆ្លងដែន រវាងប្រទេសកម្ពុជា និងឥណ្ឌា។ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងទេសចរណ៍…។

រូបតំណាង
រូបតំណាង

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌាប្រមាណ២២ ០០០នាក់ ហើយរំពឹងថា ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេស ព្រឹត្តការណ៍យោគៈអន្តរជាតិ ដែលនឹងរៀបចំនៅប្រទេសកម្ពុជា។​

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍   
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍   

លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យដ៏ទំនើប ធន់ និងមានភាពប្រកួតប្រជែង។ មួយវិញទៀត លោករដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត