ទង្វើខ្លួនឯង តែចោទអ្នកដទៃ! រដ្ឋមន្រ្តីការបរទេសថៃថាកម្ពុជា«និយាយផ្សេង ធ្វើផ្សឹង»
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ ក្រោយកម្ពុជាសម្រេចចិត្តបន្តនីតិវិធីផ្សះផ្សាដោយចាប់បង្ខំ ក្រោមកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ស្រាប់តែ លោក សីហសក្តិ ភួងកែវ (สีหศักดิ์ พวงเกตุแก้ว) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ចេញមកចោទកម្ពុជាទាំងងើលថា៖«និយាយផ្សឹង ធ្វើផ្សេង» ខណៈការអះអាងនេះ គ្រាន់តែជាការសម្តែងធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពមិនស្មោះត្រង់ និងការបរាជ័យខាងការទូតរបស់រាជធានីបាងកកតែប៉ុណ្ណោះ...។

លោក សីហសក្តិ ភួងកែវ
លោក សីហសក្តិ ភួងកែវ

ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ២០២៦ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កើតឡើងក្រោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់លិខិតទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមនីតិវិធីផ្សះផ្សាយដោយចាប់បង្ខំ ជុំវិញតំបន់សមុទ្ទត្រួតស៊ីគ្នា(OCA)។ ដោយឡែក លោក សីហសក្តិ បានព្យាយាមដោះសារថា ការដែលថៃលុបចោលអនុស្សរណៈ MoU ឆ្នាំ២០០១ ជាឯកតោភាគី គឺដើម្បីចាប់ផ្តើមចងក្រងជាថ្មី។ ស្តាប់មើលទៅ ហាក់ដូចជាការបកស្រាយបែបកូនក្មេងលេងដី! ក្នុងនីតិវីធីការទូតអន្តរជាតិ គ្មានប្រទេសណាហែកកិច្ចព្រមព្រៀងចោល តាមទំនើងចិត្តនឹកឃើញនោះទេ ពោះវាជាការរំលោភច្បាប់អន្តរជាតិ និងភាគីហត្ថលេខី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

សូមជម្រាបថា ការលុបចោល MoU ឆ្នាំ២០០១ ដែលមានអាយុជាង២០ឆ្នាំនេះ គឺជាភស្តុតាងយ៉ាងច្បាស់ថា ថៃខ្លួនឯងទេ ដែលជាអ្នកល្មើសច្បាប់អន្តរជាតិ និងដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយមិនខ្លាចច្បាប់សូម្បីបន្តិច។ មិនទាន់ចប់ឡើយ លោក ស៊ីហសក្តិ លើកឡើងដោយចោទសួរមកកម្ពុជាថា៖ ហេតុអ្វីកម្ពុជាមិនចរចាទ្វេភាគី តែបែរជាជ្រើសរើសផ្លូវផ្សះផ្សារដោយចាប់បង្ខំ ក្រោមកិច្ចព្រមព្រៀង UNCLOS ទៅវិញ? យ៉ាងណា ចម្លើយឆ្លើយតបទៅលោកសីហសក្តិ គឺសាមញ្ញណាស់ ព្រោះកម្ពុជាគ្មានជម្រើសអ្វីផ្សេងក្រៅពីពឹងលើច្បាប់អន្តរជាតិជាមួយប្រទេស ដែលមិនផ្តល់តម្លៃដល់កិច្ចព្រមព្រាងជាមួយគ្នានោះឡើយ ពោលគឺផ្ទុយពីភាគីថៃ។ ដូច្នេះ មិនចាំបាច់ធ្វើជាឆ្ងល់ដូចមនុស្សមិនគ្រប់ទឹកទេ គឺថៃដឹងខ្លួនឯងច្បាស់ណាស់ ក្រោយលុប MoU 44 ជាឯកតោភាគី តែបែរជាធ្វើមិនដឹងអី ដើម្បីបង្វែងដានចោទកម្ពុជា ថាមិនគោរពច្បាប់ប៉ុណ្ណោះ។

ការចរចាទ្វេភាគីដែលថៃចង់បាន គឺគ្រាន់តែជាវោហាសាស្ត្របង្កប់ល្បិចពិសពល់ និងចង់ពន្យារពេល ដើម្បីប្រើប្រាស់ឧត្តមភាពយោធាមកគៀបសង្កត់កម្ពុជាតែប៉ុណ្ណោះ។ ជាក់ស្តែង នៅពេលដែលមេដឹកនាំកម្ពុជាប្រើប្រាស់សិទ្ធិស្របច្បាប់ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ទៅពឹងពាក់យន្តការតុលាការ និងអាជ្ញាកណ្តាលអន្តរជាតិ ឱ្យជួយដោះស្រាយ ថៃបែរជាសម្តែងការភ័យព្រួយ និងដេករកលេសចោទប្រកាន់កម្ពុជាគ្រប់សព្វបែបយ៉ាងទៅវិញ៕(Sic)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត