ចិន-វៀតណាម២៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងផ្ទះវីឡាបង្កប់អនឡាញស្កេម នៅក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងព្រះសីហនុ៖ មនុស្សប្រុសស្រី២៦នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការលបលួចប្រព្រឹត្តិអំពើឆបោកអនឡាញស្កេម ក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែមិថុនាម្សិលមិញ...។

សកម្មភាពនៃការបង្រ្កាបនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កម្លាំងចម្រុះបានបើកប្រតិបត្តិការឡោមព័ទ្ធទីតាំងខាងលើ ក្រោយសង្ស័យថា មានការបង្កប់លួចប្រព្រឹត្តិបទល្មើសអំពើឆបោកអនឡាញស្កេម បន្ទាប់ពីបើកការស៊ើបអង្កេតអស់ជាច្រើនថ្ងៃ ដោយក្នុងនោះ អាជ្ញាធរបានរកឃើញជនបរទេសចំនួន២៦នាក់រួមមាន ជនជាតិចិន និងវៀតណាម ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ 

ជាមួយគ្នា ក្រៅពីការក្រសោបបានជនប្រព្រឹត្តបទល្មើសទាំងអស់នោះ អាជ្ញាធរបានបន្តធ្វើការដកហូតកុំព្យូទ័រយួរដៃ១១គ្រឿង, ទូរសព្ទ២០គ្រឿង, រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនបរទេសទាំង២៦នាក់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការបន្តនីតិវិធី រីឯទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចសម្រេចបិទសៀលជាបណ្តោះអាសន្ន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត