ជនបរទេសចម្រុះជាតិសាសន៍ និងខ្មែរ១៥២នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងទីតាំងឆបោក៣កន្លែង នៅប៉ោយប៉ែត
ហាក់ អ៊ីឌី
10 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១៥២នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនជាបន្តបន្ទាប់នៅទីតាំង៣ផ្សេងគ្នា ក្រោយរកឃើញជាប់ពាក់ព័ន្ធ លបលួចប្រព្រឹត្តបទល្មើសអនឡាញស្កេម (Online Scams) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ឧសភាម្សិលមិញ...។ 

យុទ្ធនាការបោសសម្អាតនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពី​ស្ថាប័នអយ្យការអមសាលាដំបូង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន៣ទីតាំង​ ក្រោយសង្ស័យថា មានការរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានធ្វើការឃាត់ខ្លួនជនបរទេសរួមទាំងជនជាតិខ្មែរសរុបចំនួន១៥២នាក់។ 

ជាមួយគ្នា អាជ្ញាធរចម្រុះបានធ្វើការដកហូតវត្ថុតាង គ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសឆបោកនេះផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ា ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន​។ សូមជម្រាបថា មកទល់ពេលនេះ អាជ្ញាធរកម្ពុជា នៅតែបន្តសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងចាត់វិធានការ ដោយមិនមានការលើកលែង ចំពោះទីតាំងកាស៊ីណូទាំងហ្លាយណា ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះតែម្ដង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត