ទីតាំងលក់សម្ភារអាសអាភាស៣កន្លែង ត្រូវបានអាជ្ញាធរអន្តរខណ្ឌចុះបង្ក្រាប ឃាត់ខ្លួនខ្មែរ-ចិន៩នាក់

រាជធានី​ភ្នំពេញ៖ មន្ត្រីកងរាជអាវុធខណ្ឌចំនួន៣រួមមាន៖ ​ខណ្ឌទួលគោក,​​ សែន​សុខ​ និង​បឹង​កេងកង បានចុះបង្ក្រាបទីតាំងលក់​​ចែកចាយ​​សម្ភារអាសអាភាស (​សម្ភារបម្រើចំណង់ផ្លូវភេទ) និង​ថ្នាំ​ស​ម្រើ​ប ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធមានជនជាតិខ្មែរ និងចិន៩នាក់ យកមកសាកសួរនៅជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានី...។

សកម្មភាពកម្លាំង​ជំនាញ​នៃការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ចុះបង្ក្រាបលើ​ទីតាំង​លក់សម្ភារអាសអាភាសចំនួន​៣​កន្លែង
សកម្មភាពកម្លាំង​ជំនាញ​នៃការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ចុះបង្ក្រាបលើ​ទីតាំង​លក់សម្ភារអាសអាភាសចំនួន​៣​កន្លែង

យោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលបានបង្ហាញផ្សាយខ្លឹមសារព័ត៌មានខាងលើនៅលើគណនីផ្លូវការរបស់លោក គឺបន្ទាប់ពីមានការ​សម្របសម្រួលនីតិវិធី​ពី​លោក ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ថ្ងៃ​ទី​២៩ឧសភា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​នៃការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាបលើ​ទីតាំង​លក់សម្ភារអាសអាភាសចំនួន​៣​កន្លែង ជា​បន្តបន្ទាប់ នៅ​ខណ្ឌ​ទាំងបីខាងលើ ដោយមន្ត្រីជំនាញធ្វើការដកហូតបាននូវ ​សម្ភារ​អាសអាភាសជា​ច្រើន មាន​ដូច​ជា៖ អាវៈ​យវៈ​ភេទស្ត្រី​សិប្បនិម្មិត​, លិង្គ​សិប្បនិម្មិត​អេ​ឡិច​ត្រូ​និ​ច​, លិង្គ​សិប្បនិម្មិត​ជ័រ​, ស្ករ​គ្រាប់​ជំនួយ​អារម្មណ៍​ផ្លូវភេទ និងថ្នាំ​, ​ប្រេងចម្រុះ សង្ស័យ​ជា​សារធាតុ​ជំនួយ​ និង​ធ្វើ​ឱ្យ​រំជួល​ដល់​ចំណង់​ផ្លូវភេទ។

លោកឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  
លោកឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  

លោកបានឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងទាំង៣នោះ មន្ត្រីកងរាជអាវុធហត្ថ ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៩នាក់ ក្នុងនោះមានជនជាតិម្នាក់ និងខ្មែរ៨នាក់ ជាប់ពាក់ព័ន្ធនឹងការលក់សម្ភារ​អាសអាភាសទាំងអស់នេះ។ លោកក៏បានសង្កត់ធ្ងន់ទៅលើក្រុមអ្នកលក់ចែកចាយផលិតផលអាសអាភាសនេះផងដែរថា៖ ជន​ណា ចែកចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឬបង្ហាញនៅ​ទី​សាធារណៈ នូវ​រូបភាព​ និង​សម្ភារអាសអាភាស ឬកាន់កាប់ ដឹក​ជញ្ជូន នាំ​ចូល នាំ​ចេញ ផលិតរូបភាព​ និង​សម្ភារអាសអាភាស ដើម្បីចែកចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឬបង្ហាញនៅ​ទី​សាធារណៈ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោសដាក់​ពន្ធនាគារ ដែល​មាន​ចែង​ក្នុង ច្បាប់​ ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ចំពោះ ​ជនសង្ស័យ​ទាំង៩​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត