មេដឹកនាំអ៊ុយក្រែន អះអាងថា រុស្ស៊ីត្រៀមវាយប្រ.ហា.រទ្រង់ទ្រាយធំទៀតហើយ
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានថ្លែងនៅលើបណ្តាញតេឡេក្រាម ដោយផ្អែកលើទិន្នន័យសម្ងាត់ថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៀត លើប្រទេសអ៊ុយក្រែន...។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី

នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្សេឡេនស្គី បានបញ្ជាក់ថា៖«ខាងស្ថាប័នជំនាញរបស់យើងកំពុងឆ្លើយតបភ្លាមៗ និងបានត្រៀមលក្ខណៈរួចរាល់ហើយ។ កងទ័ពអាកាស និងកងកម្លាំងការពារដែនអាកាសដទៃទៀត នឹងបំពេញភារកិច្ច ២៤ម៉ោងលើ២៤ម៉ោង ដូចដែលពួកគេតែងតែធ្វើកន្លងមក»

សូមរម្លឹកថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានសម្លាប់មនុស្ស២នាក់ និងបង្កឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ជាចុងក្រោយ លោក ហ្សេឡេនស្គី បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ហើយការអនុវត្តកិច្ចព្រមព្រៀងជាមួយដៃគូនានាលើប្រព័ន្ធការពារដែនអាកាស មិនត្រូវមានការយឺតយ៉ាវនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត