តុលាការកម្ពុជាអូស-កជនបរទេស៣០នាក់ដាក់ពន្ធនាគារ ករណីផ្ដើមគំនិត និងរៀបចំមជ្ឈមណ្ឌលអនឡាញស្កេម
ហាក់ អ៊ីឌី
4 ម៉ោងមុន

ក្រុងព្រះសីហនុ៖ ជនបរទេសចំនួន៣០នាក់ ដែលភាគច្រើនជាជនជាតិចិន ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនក្នុងពន្ធនាគារ ពាក់ព័ន្ធការផ្ដើមគំនិត និងរៀបចំមជ្ឈមណ្ឌលអនឡាញស្កេម ដែលប្រព្រឹត្តិនៅចំណុចកាស៊ីណូ ជីនយូ មេនតាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីកំលុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦...។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅស្ថាប័នអយ្យការ បានចាត់ការលើសំណុំរឿង រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, ផ្ដើមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម មានការចាត់តាំង (ONLINE SCAMS) និងសម្អាតប្រាក់ មានជនត្រូវចោទចំនួន៣០នាក់ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦, មាត្រា៥ កថាខណ្ឌ១, កថាខណ្ឌ៣ ចំណុចទី១, មាត្រា៩ និងមាត្រា១៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៨ៈ៥០នាទី កម្លាំងជំនាញបានចុះប្រតិបត្តិការ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ជីន យូមេន តាំង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២៩នាក់ ព្រមទាំងដកហូតបាននូវកុំព្យូទ័រចំនួន១៣៤៥គ្រឿង, ទូរសព្ទដៃចំនួន៤៦៦គ្រឿង និងរថយន្តចំនួន៧គ្រឿង។ បន្ទាប់ពីសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ដោយឡែក បក្ខពួកដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការបន្តទៅតាមនីតិវិធី។ ចំពោះមនុស្ស៤នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួនរួមមាន៖ ទី១-ឈ្មោះ GOU ZHU QIN (គ័ង ចូនីន), ទី២-ឈ្មោះ CHEN CHAO (ឈិន ចាវ), ទី៣-ឈ្មោះ CHAN SHUK PING (ចាន សុកភីង), និងទី៤. Li Ji Ming (លី ជីមីង)៕

*ខាងក្រោមនេះ ជាបញ្ជីរាយនាមក្រុមឧក្រិដ្ឋជនមេខ្លោងអនឡាញស្កេមទាំង៣០នាក់៖ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត