ថ្មីចែស! ជប៉ុនចង់នាំយកវប្បធម៌មនុស្សជាតិទៅទុកលើឋានព្រះចន្ទ
ហៀប ស៊ីថេត
6 ម៉ោងមុន

រាជធានីតូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ជប៉ុន Japan Airlines បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឈានមុខមួយ ដើម្បីរៀបចំគម្រោងដឹកជញ្ជូនបេតិកភណ្ឌវប្បធម៌មនុស្សជាតិដ៏មានតម្លៃ និងតឹកតានៃសកម្មភាពរបស់មនុស្សជាតិផ្សេងៗ យកទៅរក្សាទុកនៅលើភពព្រះចន្ទ។

ហេតុអ្វីបានជាត្រូវយកទៅទុកនៅលើព្រះចន្ទ? ជាការឆ្លើយតប ក្រុមហ៊ុន Japan Airlines បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងលឿនស្លេវ ស្នាដៃសិល្បៈ វប្បធម៌ និងរបៀបរស់នៅដ៏មានតម្លៃរបស់មនុស្សជាតិ តែងតែប្រឈមនឹងហានិភ័យនៃការបាត់បង់ភ្លាមៗ ដោយសារតែការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងសង្គ្រាមនៅលើផែនដី។ ដូច្នេះ បរិស្ថាននៅលើព្រះចន្ទ គឺជាទីតាំងដ៏មានសុវត្ថិភាពបំផុត ក្នុងការការពារ និងរក្សាទ្រព្យសម្បត្តិវប្បធម៌ទាំងនេះ ទុកឱ្យមនុស្សជំនាន់ក្រោយទៅមើលនាពេលអនាគត»។ ក្រុមហ៊ុន Japan Airlines បានសហការជាមួយក្រុមហ៊ុន ispace ដើម្បីជួលកន្លែងផ្ទុកទំនិញនៅលើអវកាស សម្រាប់ដឹកវត្ថុវប្បធម៌ទាំងនោះទៅទុកនៅឋានព្រះចន្ទ។ នេះជាជំហានដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងការឈានជើងចូលទៅក្នុងវិស័យអវកាស និងជួយសម្រេចមហិច្ឆតារបស់ប្រទេសជប៉ុនក្នុងការពង្រីកឥទ្ធិពលនៅលើទឹកដីព្រះចន្ទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត