សមត្ថកិច្ចចាប់ខ្លួនជនបរទេស២នាក់ ក្រោយស.ម្លា.ប់មនុស្សនៅវៀតណាម រួចរត់គេចចូលមកកម្ពុជា​
ហាក់ អ៊ីឌី
6 ម៉ោងមុន

ក្រុងព្រះសីហនុ៖ បុរសជនជាតិសាម៉ន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពសម្លាប់មនុស្សនៅប្រទេសវៀតណាម ហើយរត់គេចខ្លួនចូលមកសម្ងំនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ...។ 

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការ, លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានចាត់កម្លាំងជំនាញសហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនល្មើស២រូប រួមមាន៖ទី១.ឈ្មោះ វ៉ា វ៉ា (VAA VAA) ​និងទី២.ឈ្មោះ តាហ្វីយ៉ា ស្ទេវី (TAFIA STEVE) ពួកគេទាំងពីរជាជនជាតិសាម៉ន។ 

ជាមួយគ្នា សមត្ថកិច្ចបានធ្វើការដកហូតលិខិតឆ្លងដែន២ក្បាល ទូរសព្ទ៣គ្រឿង និងសម្លៀកបំពាក់មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនជាប់ចោទជាឃាតកទាំង២នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងរៀបចំឯកសារប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត