ស្ថានទូតជប៉ុន ប្រគល់រថយន្តសង្គ្រោះបន្ទាន់៤គ្រឿង ដល់ក្រសួងមហាផ្ទៃកម្ពុជា

រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ក្រោម «គម្រោងគូសាណូណិ» ដល់លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង...។

ក្នុងពិធីប្រគល់-ទទួល ដែលមានលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី អញ្ជើញចូលរួមដោយផ្ទាល់ ដើម្បីធ្វើពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់ឡើងវិញ ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជូនដល់លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា។

រថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន៤គ្រឿង ដែលប្រើប្រាស់រួចនៅប្រទេសជប៉ុន ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន២គ្រឿងនៅរាជធានីភ្នំពេញ និងការិយាល័យនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន២គ្រឿង ដែល១គ្រឿងផ្តល់ជូនអាជ្ញាធរខេត្តកណ្តាល និង១គ្រឿងទៀតផ្តល់ជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយមានកិច្ចសហការពីសមាគមលើកកម្ពស់ការទូតជប៉ុន។ សូមបញ្ជាក់ផងដែរថា រថយន្តសង្គ្រោះបន្ទាន់ទាំង៤នេះ នឹងរួមចំណែកក្នុងការពង្រឹងការឆ្លើយតបបន្ទាន់ ចំពោះគ្រោះអគ្គិភ័យនៅក្នុងសហគមន៍មូលដ្ឋានខាងលើ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត