ស្ថានការព្រំដែនស្ថិតក្នុងភាពផុយស្រួយ ដោយយោធាថៃមិនគោរពបទឈ.ប់.បា.ញ់ពេញលេញ និងបញ្ជាទិញយន្តហោះដឹកជញ្ជូនយោធា២គ្រឿងបន្ថែម
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានបញ្ជាទិញយន្តហោះដឹកជញ្ជូនយោធាយុទ្ធសាស្ត្រប្រភេទ Airbus C295 ចំនួន២គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសរបស់កងទ័ព ស្របពេលយោធាថៃនៅតាមបន្ទាត់ព្រំដែនជាមួយកម្ពុជា បង្កហេតុជារឿយៗ...។

រូបភាព៖ The Nation
រូបភាព៖ The Nation

ការបញ្ជាទិញយន្តហោះដឹកជញ្ជូនយោធា ត្រូវបានប្រកាសឡើងកាលពីថ្ងៃចន្ទទី២៥ ខែឧសភា ដែលយន្តហោះទាំង២គ្រឿងនេះ នឹងត្រូវដាក់ឱ្យឈរជើង និងដំណើរការដោយកងពលតូចហោះហើរលេខ៤៦ នៅឯមូលដ្ឋានទ័ពអាកាសពិស្ណុលោក។ បច្ចុប្បន្ន ប្រទេសថៃ មានយន្តហោះប្រភេទ C295 ចំនួន៣គ្រឿងរួចស្រេចទៅហើយ ដែលកំពុងបម្រើការក្នុងជួរកងទ័ពជើងគោកភូមិន្ទថៃ។ យន្តហោះទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មដឹកជញ្ជូនកងទ័ព និងសម្ភារយោធាតាំងពីឆ្នាំ២០១៦មកម៉្លេះ។ សម្រាប់យន្តហោះថ្មីទាំង២គ្រឿងនេះ នឹងត្រូវដំឡើងនៅរោងចក្រ Airbus Defence and Space ក្នុងប្រទេសអេស្ប៉ាញ។

រូបភាព៖ The Nation
រូបភាព៖ The Nation

ការប្រគល់យន្តហោះគ្រឿងដំបូង គ្រោងនឹងធ្វើឡើងនៅក្នុងឆមាសទី១នៃឆ្នាំ២០២៩។ យន្តហោះ C295 អាចផ្ទុកកងទ័ពបានរហូតដល់៧០នាក់ ឬទាហានឆត្រយោងចំនួន ៤៩នាក់។ យន្តហោះ C295 ផលិតបានសរុបចំនួន៣៣៣គ្រឿងហើយ ត្រូវបានបញ្ជាទិញដោយប្រទេសចំនួន៣៩នៅទូទាំងពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត