ដោយសារមិនបង្ក្រាបបទល្មើសអនឡាញឬ? មេប៉ូលិស និងមេអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវរបូតតំណែងដំណាលគ្នា
ហាក់ អ៊ីឌី
11 ម៉ោងមុន

ខេត្តមណ្ឌលគិរី៖ ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវរបូតតំណែងដំណាលគ្នា ខណៈសារព័ត៌មានចំនួន ផ្សាយថា ការដកហូតតួនាទី ពេលនេះ ទំនងជាដោយសារមិនបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងដែនដីខ្លួនគ្រប់គ្រង.....។

តាមរយៈអនុក្រឹត្យ២ផ្សេងគ្នា ចេញនៅថ្ងៃតែ១ គឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ពីស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។ សារព័ត៌មានមួយចំនួន បានទម្លាយអំពីដើមទងនៃការដកហូតតំណែងលឿនដូចផ្លេកបន្ទោរនេះ ថាទំនងជាដោយសារមិនអើពើ និងមិនបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ខណៈរាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងដាច់ណាត់ ឱ្យការបោសសម្អាតឱ្យអស់នៅទូទាំងប្រទេស៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត