កម្មកររោងចក្រ១៣នាក់ស្លា.ប់ និងរបួ.សរាប់សិបនាក់់ ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍២ករណីផ្សេងគ្នា​
ហាក់ អ៊ីឌី
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មានកម្មករ-កម្មការិនី១៣នាក់បាត់បង់ជីវិត និងរាប់សិននាក់់ទៀត កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍២ករណីផ្សេងគ្នា គឺនៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងចំណោមជនរងគ្រោះ ដែលបាត់បង់ជីវិត និងរបួស ភាគច្រើនគឺជាកម្មការិនី។ 

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ លោក ស៊ុន មេសា អ្នកនាពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ចាជីវៈ បានអះអាងដោយផ្អែកតា​មរបាយការណ៍បឋមពីមន្រ្តីជំនាញថា កម្មករដែលបាត់បង់ជីវិតនៅខេត្តកំពង់ឆ្នាំងមានចំនួន៨នាក់់ រីឯខេត្តស្វាយរៀង មានចំនួន៥នាក់់ ខណៈអ្នករងរបួសធ្ងន់ស្រាល មានជាច្រើននាក់ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យ។ លោក ស៊ុន មេសា បានបន្ថែមថា មន្រ្តីបេឡាជាតិសន្តិសុខសង្គម កំពុងចុះត្រួតពិនិត្យ និងសួរសុខទុក្ខបងប្អូនតាមមន្ទីរពេទ្យ ព្រមទាំងធានាពីអត្ថប្រយោជន៍សម្រាប់កម្មករ-កម្មការិនី​ដែលជួបគ្រោះថ្នាក់់ក្នុងម៉ោងការងារ ស្របទៅតាមច្បាប់។ 

លោក ស៊ុន មេសា អ្នកនាពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ចាជីវៈ
លោក ស៊ុន មេសា អ្នកនាពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ចាជីវៈ

ជុំវិញមូលហេតុបង្កករណីគ្រោះថ្នាក់់ទាំង២ខាងលើនេះ អ្នកនាំពាក្យក្រសួងការងារ អះអាងថា នៅខេត្តកំពង់ឆ្នាំង មានរថយន្តកុងតឺនឺដឹកទំនិញ១គ្រឿង បានបើកបុករថយន្តដឹកកម្មករ ខណៈនៅខេត្តស្វាយរៀងឯណោះវិញ រថយន្តកម្មករបានបើកប៉ះជាមួយម៉ូតូ១គ្រឿង បណ្ដាលឱ្យក្រឡាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត