កម្មករ៨នាក់ស្លា.ប់ និងជិត៤០នាក់ជាប់ក្រោមដី ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែធ្យូងថ្មនៅចិន
ហៀប ស៊ីថេត
16 ម៉ោងមុន

ចិន៖ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់ បានអះអាងថា មនុស្សចំនួន៨នាក់បានបាត់បង់ជីវិត និង៣៨នាក់ផ្សេងទៀតកំពុងបន្តជាប់គាំងនៅក្រោមដី បន្ទាប់ពីមានគ្រោះថ្នាក់បាក់រលំអណ្តូងរ៉ែធ្យូងថ្ម លាវសិនយូ (Liushenyu) ក្នុងខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន កាលពីយប់ថ្ងៃសុក្រទី២២ ខែឧសភា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួ បានរាយការណ៍នៅថ្ងៃសៅរ៍ទី២៣ ខែឧសភា។

ពេលហេតុការណ៍នេះកើតឡើងនៅអណ្តូងរ៉ែធ្យូងថ្ម មានកម្មករចំនួន២៤៧នាក់ កំពុងបំពេញការងារនៅក្រោមដី។ មកដល់ពេលនេះ មានកម្មករចំនួន២០១នាក់ត្រូវបានជួយសង្គ្រោះ និងយកចេញមកខាងក្រៅវិញហើយ ដោយក្នុងនោះ រួមមានទាំងសាកសពអ្នកបាត់បង់ជីវិតទាំង៨នាក់ផងដែរ។ យ៉ាងណា នៅសល់កម្មករចំនួន៣៨នាក់ផ្សេងទៀត កំពុងបន្តជាប់គាំងនៅក្រោមដី ដោយមិនទាន់ដឹងថា ស្លាប់ ឬក៏រស់ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេសន្និដ្ឋានថា អាចនឹងបន្តកើនឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត