អាល្លឺម៉ង់ដំឡើងកញ្ចប់ថវិកាយោធាខ្ពស់បំផុតមិនធ្លាប់មាន ចំពេលអាម៉េរិកប្រកាសដកទ័ព៥០០០នាក់
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន វ៉ាដេភូល (Johann Wadephul) បានប្រកាសក្តែងៗនៅថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា រដ្ឋធានីប៊ែឡាំង នឹងបង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិរបស់ខ្លួនឱ្យកើនឡើងហួសពី៤ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំនេះ ហើយកំពុងតែបោះជំហានឆ្ពោះទៅរកការដំឡើងរហូតដល់ ៥ភាគរយថែមទៀតផង។

លោក ចូហាន វ៉ាដេភូល
លោក ចូហាន វ៉ាដេភូល

ការប្រកាសដំឡើងថវិកាយោធាយ៉ាងគំហុករបស់មហាអំណាចសេដ្ឋកិច្ចអឺរ៉ុបមួយនេះ ត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំសម្ព័ន្ធភាពយោធាណាតូ ឬអូតង់ នៅក្នុងប្រទេសស៊ុយអែត។ ក្រៅពីការដំឡើងកញ្ចប់ថវិកាយោធា លោក វ៉ាដេភូល ក៏បានបញ្ជាក់ផងដែរថា អាល្លឺម៉ង់នឹងស្នើឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពន្លឿនការផលិតអាវុធ និងគ្រាប់កាំភ្លើងឱ្យបានលឿនបំផុត។ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានលើកឡើងថា ការសម្រេចចិត្តដំឡើងកញ្ចប់ថវិកាយោធារបស់អាល្លឺម៉ង់រហូតដល់ទៅជាង៤ភាគរយនៃGDP នាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសម្ពាធសន្តិសុខចំនួន២ គឺ៖ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងដើម្បីបំពេញចន្លោះប្រហោងសន្តិសុខ បន្ទាប់ពីសហរដ្ឋអាម៉េរិកកំពុងត្រៀមលក្ខណៈដកទ័ព៥០០០នាក់ ចេញទឹកដីអាល្លឺម៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត