អាល្លឺម៉ង់គាំទ្រការធ្វើទំនើបកម្មគយនៅកម្ពុជា ដើម្បីពង្រឹងស្ដង់ដា និងភាពជឿជាក់សម្រាប់ទីផ្សារសកល
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសចុះទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោក ស្ទេហ្វាន មេសឺរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញក្ដីរីករាយ ហើយបានបញ្ជាក់ថា អាល្លឺម៉ង់គាំទ្រការធ្វើទំនើបកម្មគយ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មនៅកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦…។

ក្នុងដំណើររួមគ្នាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក អ៊ីហ្គរ ទ្រីស្មាន (Igor Driesmans) និងតំណាងមកពីក្រសួង រួមទាំងដៃគូសំខាន់ៗផ្សេងទៀតនោះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លើកឡើងថា៖«ការធ្វើដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបានឃើញដោយផ្ទាល់ផ្នែកនូវរបៀបដែលកិច្ចគាំទ្ររួមគ្នារបស់យើងកំពុងជួយដល់ការធ្វើទំនើបកម្មគយ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម»។ លោក Messerer បន្ថែមថា៖«ប្រទេសអាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រប្រទេសកម្ពុជាផ្លាស់ប្ដូរឌីជីថលគយរបស់ខ្លួន»។ លោកសង្កត់ធ្ងន់ថា៖«ការធ្វើទំនើបកម្មច្រកទ្វារទាំងនេះនឹងពន្លឿនពាណិជ្ជកម្ម ជំរុញកំណើនអាជីវកម្ម និងពង្រឹងស្ដង់ដា [និង]ភាពជឿជាក់សម្រាប់ទីផ្សារសកល»។

លោក មើលឃើញថា កំណែទម្រង់ទាំងនេះគាំទ្រដល់មហិច្ឆតារបស់កម្ពុជាក្នុងការពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។ តាមរយៈការបង្កើនការដឹកជញ្ជូនទំនិញរហ័ស និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជាមានជំហរល្អប្រសើរជាងមុនដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ដែលល្បឿន និងភាពអាចព្យាករបាន គឺមានសារសំខាន់៕

លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់   
លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់   
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត