ស្ត្រីៗទើបឆ្លងទន្លេរួច គួរទទួលទានអាហារ​ទាំង​៤នេះ ល្អចំពោះសុខភាពយ៉ាងច្រើន
S
Sreyleak Yith
9 ម៉ោងមុន

សុខភាព៖ ស្ត្រីដែលទើបសម្រាលកូន មិនអាចទទួលទានអាហារគ្រប់មុខដូចស្រី្តធម្មតាទេ ព្រោះក្រោយសម្រាលត្រូវពិសា​អាហារ​ល្អ​ៗ ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ដើម្បី​ជួយ​រាងកាយ​ និង​អារម្មណ៍​ឱ្យឆាប់​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។ ​ ​ខាងក្រោមនេះ​ ជាអាហារដែលមានសារធាតុ​ចិញ្ចឹម​ល្អសម្រាប់ក្រោយឆ្លងទន្លេរួច…។

១.ផ្លែ​ប័រ​៖ ផ្លែ​ប័រ ជួយ​​ផ្ដល់​ថាមពលយ៉ាងច្រើនដល់រាងកាយ ក៏ដូចជា​ជួយ​ឱ្យ​​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ ជួយ​បង្កើន​គុណភាព​ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ ព្រោះជាតិ​សរសៃ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និងសារធាតុអុកស៊ីតកម្មរលាយ​​ក្នុង​ខ្លាញ់ ​ (fat-soluble antioxidants)។ ២.គ្រាប់​រីករាយ​ (Pistachios)៖​​​​ គ្រាប់​រីករាយ ​​ជា​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​បំផុត​​ ដែល​មាន​ប្រូតេអ៊ីន​ពេញលេញ​ចំនួន​៦​ក្រាម​ ​ហើយ​វា​​អាច​ជួយ​ដល់​រាងកាយ ​​ទទួល​បាន​អាស៊ីដ​អាមីណូ​សំខាន់ៗ​​ផងដែរ។ ​លើសពីនេះ ​ក៏​ជា​ប្រភព​​​នៃ​ជាតិ​សរសៃ​ និង​ខ្លាញ់​មិន​ឆ្អែត​​​។ ៣.ដំឡូង​ជ្វា​៖ ដំឡូង​ជ្វា​ ​​ជា​កាបូអ៊ីដ្រាត​​​មាន​រស​ជាតិ​ផ្អែម​​ពី​ធម្មជាតិ ​​អាច​​ជួយ​ឱ្យ​មាន​អារម្មណ៍​រីករាយ​ និង​​ផ្ដល់​ថាមពល​សម្រាប់​ការ​បំបៅ​ដោះ​កូន​។​ មួយវិញទៀត ​ជា​ប្រភព​អស្ចារ្យ​នៃ​វីតាមីន​C និង​​អុកស៊ីតកម្ម បេតាការ៉ូទីន​។ ​

៤.តៅ​ហ៊ូ​៖ តៅហ៊ូ ​គឺ​ជា​ប្រភព​​នៃ​ប្រូតេអ៊ីន​​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ដែល​មាន​ផ្ទុក​សារធាតុកូលីន​ (choline) ​និងទ្បៃសិន ​(lysine​) ដែល​ពិបាក​រក​នៅ​ក្នុង​របប​អាហារ​ប្រភេទ​រុក្ខជាតិ​។ សារធាតុកូលីន​ ​​មាន​សារសំខាន់​​សម្រាប់​កោសិកា​​ដែល​មាន​សុខភាព​ល្អ​ និង​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក តែ​រាងកាយ​ម្តាយ​អាច​ផលិត​វា​បានតិចតួច​ប៉ុណ្ណោះ។​ ​ សារធាតុ​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​​ទារក​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ដូច្នេះ​ហើយ​​ការ​ពិសាតៅហ៊ូជា​វិធីសាស្ដ្រល្អ​បំផុត ​ក្នុង​​ការ​បំពេញ​សារធាតុ​កូលីន​ និង​ទ្បៃសិន៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត