រាងកាយនឹងមានរោគសញ្ញាទាំង៨នេះ នៅពេលដុំសាច់នៅបាតខួរក្បាលមានអ្វីខុសប្រក្រតី
S
Sreyleak Yith
6 ម៉ោងមុន

សុខភាព៖ ដុំសាច់ខួរក្បាល មានទំហំពី៧ទៅ១០មីលីម៉ែត្រ និងមានទម្ងន់ប្រហែល0,៥ក្រាម ស្ថិតនៅបាតខួរក្បាល។ មានមុខងារបញ្ចេញនូវអ័កម៉ូនជាច្រើន ដើម្បីគ្រប់គ្រងដំណើរការ និងការរីកលូតលាស់របស់មនុស្ស។ នេះបើតាមការឱ្យដឹងពីហេ្វសប៊ុកផ្លូវការនៃមន្ទីរពេទ្យកាល់ម៉ែត...។

ដុំសាច់ខួរក្បាល ជាដុំសាច់ស្លូតកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី ក្នុងករណីខ្លះវាបណ្ដាលឱ្យមានការបញ្ចេញនូវអ័កម៉ូនច្រើនលើសធម្មតា ហើយក្នុងករណីខ្លះទៀតដុំនោះ វាសង្កត់ទៅលើសរសៃប្រសាទដែលនៅជិតនឹងដុំនេះ វាបណ្ដាលឱ្យប៉ះពាល់លើសរសៃភ្នែក និងការបញ្ជាចលនាភ្នែក។ បង្កជារោគសញ្ញា៖ មើលមិនសូវច្បាស់ ឈឺក្បាល ការរីកលូតលាស់ធំខុសប្រក្រតីរបស់សរីរាង្គ (អណ្តាតធំ ចង្កាធំ លូតកម្ពស់លឿន)  អាចហូរទឹកដោះខុសប្រក្រតី និងអសមត្ថភាពផ្លូវភេទចំពោះបុរស។

ចំណែកការព្យាបាល ក្នុងករណីដែលដុំនោះមិនប៉ះពាល់ដល់គំហើញ និងមិនប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទផ្សេងទៀត ក្រុមគ្រូពេទ្យនឹងជ្រើសរើសយកវិធីសាស្ដ្រព្យាបាលដោយថ្នាំ។ តែបើដុំនោះមានទំហំធំហើយសង្កត់លើសរសៃភ្នែក ធ្វើឱ្យប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះ ការព្យាបាលដោយវិធីវះកាត់ជាជម្រើសដែលល្អចំពោះអ្នកជំងឺ។ ដូច្នេះបើសិនជាលោកអ្នកមានរោគសញ្ញដូចដែលបានរៀបរាប់ខាងលើរុះរាន់ទៅមន្ទីរ ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត