
សុខភាព៖ សម្រាប់ស្រីៗដែលចង់បានស្បែកមុខស្រស់ស្អាតហើយចំណាយតិច និងទទួលបានប្រសិទ្ធភាពខ្ពស់ គួរជ្រើសម៉ាសបិទមុខដែលផ្សំពីទឹកដោះគោជូរ ព្រោះក្រៅពីមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពស្បែក វាក៏ដើរតួនាទីយ៉ាងសំខាន់ជួយឱ្យសម្រស់កាន់តែស្អាត ភ្លឺថ្លា ទន់ម៉ត់រលោង និងមានភាពទាក់ទាញទ្វេដង…។

ម៉ាសទឹកដោះគោជូរ មានអត្ថប្រយោជន៍ដល់ស្បែកដូចជា៖ ១. ស្បែកភ្លឺថ្លា និងកាត់បន្ថយការកើតមុន៖ សារធាតុអាស៊ីតឡាក់ទិក នៅក្នុងទឹកដោះគោជូរ ជួយទប់ស្កាត់ការកើតនៃអង់ស៊ីម tyrosinase ដែលជាភ្នាក់ងារធ្វើឱ្យស្បែកស្រអាប់មិនភ្លឺថ្លា ហើយស័ង្កសី ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយបញ្ហាកើតមុន។ ២.ជម្រុះកោសិកាចាស់នៃស្បែក៖ ទឹកដោះគោជូរផ្ទុកនូវពពួកសារធាតុអាស៊ីតឡាក់ទិក ដែលអាចជួយសម្អាត ជម្រុះកោសិកាចាស់ៗ ក៏ដូចជាជួយបង្កើនកោសិកាថ្មីៗនៃស្បែក។ លើសពីនេះទៀត អាស៊ីតឡាក់ទិក ក៏មិនបង្កការរលាកនៅពេលដែលអ្នកជម្រុះកោសិកាចាស់ៗដែរ។

៣.ពន្យារភាពចាស់នៃស្បែក៖ ការប្រើទឹកដោះគោជូរជាទៀងទាត់ អាចជួយពន្យារភាពចាស់នៃស្បែកយ៉ាងមានប្រសិទ្ធិ ពីព្រោះ ទឹកដោះគោជូរផ្ទុក bioactive peptide អាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ។ ដូច្នេះ នារីៗគួរជ្រើសយកទឹកដោះគោជូរ យកមកប្រើប្រាស់។ គួរជ្រាបថា ទឹកដោះគោជូរ ត្រូវបានផលិតឡើងដោយបាក់តេរី ferment និងទឹកដោះគោ។ បាក់តេរី ferment lactose (ជាតិស្ករធម្មជាតិនៅក្នុងទឹកដោះគោ) ដើម្បីផលិតអាស៊ីតឡាក់ទិក។ ដំណើរការនេះ បណ្តាលឱ្យប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរកក បង្កើតរសជាតិជូរស្រាល៕ សម្រួលអត្ថបទពី៖ Hello គ្រូពេទ្យ



